មានប្រភពមកពីៈwww.khmerload.com ចិន៖ នៅក្នុង ពិធីមង្គលការ អ្នកមាន ស្តុកស្តម្ភ មួយគូ ត្រូវបាន ធ្វើឡើង នៅក្នុងទីក្រុង Dongguan មានដង្ហែរ ដោយក្បួន រថយន្តទំនើបៗជាច្រើនគ្រឿង និង មានចែកប្រាក់ ឲ្យអ្នកដំណើរ តាមផ្លូវ ដែលមង្គលការនេះ ចំណាយអស់ប្រាក់ រហូតដល់ទៅ ១,៥០០,០០០ យ័ន (២៤៣,៨៦៣ ដុល្លារអាមេរិក) ឯណោះ។
នៅក្នុងក្បួនរថយន្ត ដ៏វែងអន្លាយ ដង្ហែរកូនកំលោះ កូនក្រមុំមួយគូ ដែលស្ថិតក្នុងវ័យ២០ឆ្នាំ រួមមានរថយន្តទំនើបៗ ជាច្រើនដូនជា Hummers, Lamborghinis, និង Porsches ជាដើម។ ជាមួយគ្នានេះដែរ ក្បួនរថយន្តដែល បើកនៅលើផ្លូវ ក្នុងទីក្រុង Dongguan។ អ្នកដែលជិះ នៅក្នុងរថយន្ត ជាច្រើននាក់ បានចុះ ពីលើរថយន្តរួម ជាមួយនឹង កញ្ចប់ក្រហម ជាច្រើន នៅក្នុងដៃ ដែលក្នុងនោះ មានប្រាក់ ១០០យ័ន (១៦.២៦ដុល្លារ អាមេរិក) សម្រាប់ចែកជូន ដល់ អ្នកដែលធ្វើដំណើរ តាមផ្លូវនោះ។
យ៉ាងណាមិញ កូនកំលោះ មានឈ្មោះថា Chen JunLiang គឺជាម្ចាស់ ក្រុមហ៊ុន អ៊ីនធើណេតមួយ មានឈ្មោះថា Dongguan Internet ជាអ្នកខេត្តហ៊ូណាន បានឲ្យដឹងថា រូបគេ ទើបតែចាប់ផ្តើម ជំនួញនេះ បានមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនទទួលបាននូវ មូលនិធិហិរញ្ញវត្ថុ ដ៏ធំមួយ ទើបគេរៀបចំ ពិធីមង្គលការ ទ្រង់ទ្រាយធំ ដោយចំណាយ អស់ប្រាក់ ច្រើនបែបនេះ៕