Showing posts with label ព័ត៌មានជាតិ. Show all posts
Showing posts with label ព័ត៌មានជាតិ. Show all posts

ការធ្វើបទបង្ហាញរបស់ លោក អ៊ិច ណែត

   នៅថ្ងៃ សៅរ័ ទី០៩ ខែ មករា ឆ្នាំ២០១៦ សារលារបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ មានកេត្តិយស​ ដែល​ លោក អ៊ិច ណែត សិស្សចាស់ ផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន ជំនាន់ទី០៤។​ បច្ចុប្បន្ន លោក ជាអ្នកសារពត៌មានផ្នែកសេដ្ឋកិច្ច នៅការសែត​​ កោះសន្តិភាព។ លោកបានមកចូលរួមចែករំលែកបទពិសោធន៍ ផ្ដល់មតិយោបល និងធ្វើអោយមានភាពចិត្តស្និទ្ធ ដូចបងប្អូននៅក្នុងគ្រួសារតែមួួយ៕


·   0

សាលាបច្ចេកទេស​ ដុនបូស្កូ ខេត្តព្រះសីហនុ​ និងខេត្តកែប​បានចូលរួមទស្សនៈកិច្ច​នៅក្រុមហ៊ុន ​ស៊ី​អាយ​ណេត ថេក​ណឡ​ជី និង​ជា​ស្ថាបនិក​គេហទំព័រ​ព័ត៌មាន ​KQUBE

    នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥​នេះ​និស្សិត​ផ្នែក​ទំនាក់ទំនង​សង្គម និង​សារព័ត៌មាន​បានទៅធ្វើ​កម្ម​សិក្សា​នៅ ស្ថាប័ន​ ព័ត៌មាន KQUBE។ ​លោក ហ៊ី ចាន់ហាន នាយក​​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន ​ស៊ី​អាយ​ណេត ថេក​ណឡ​ជី និង​ជា​ស្ថាបនិក​គេហទំព័រ​ព័ត៌មាន KQUBE ​បាន​សម្ដែង​នៅ​ការ​រីករាយ ​និង​ស្វាគមន៍ ​ចំពោះ​លោក​គ្រូ​អ្នក​គ្រូ ​និង​និស្សិត​សាលា​បច្ចេកទេសដុន​បូស្កូ។

លោក ហ៊ី ចាន់ហាន បាន​ឲ្យ​ដឹង​ថា នេះ​ក៏​ជា​ឱកាស​មួយ​ដ៏​សំខាន់ ​ដើម្បី​ឲ្យ​ប្អូន​ៗ​និស្សិត​ រួម​ទាំង​លោក​គ្រូ​អ្នក​គ្រូ​ទាំង​អស់​ដែល​បាន​អញ្ជើញ​មក​បាន​ស្គាល់​គេហទំព័រ​ព័ត៌មាន KQUBE ​កាន់​តែ​ច្បាស់​ ជាពិសេស​និស្សិត​ដែល​កំពុង​សិក្សា​ផ្នែក ព័ត៌មានវិទ្យា និង​ផ្នែក​សោតទស្សន៍​ទាំង​អស់​បាន​សិក្សា​​ទៅ​លើ​មុខ​ជំនាញ​របស់​ខ្លួន​បន្ថែម ​ជា​មួយ​ក្រុម​ការងារ​ KQUBE ​ផង​ដែរ​។ នៅក្នុងនោះផងដែរនិសិត្ស​ ទាំងអស់បានបែងចែកទៅតាមជំនាញដែលខ្លួនបានជ្រើសរើស មានៈ Web Development  IT Network និងJournalism ​ដែល Web Development មាន​សិក្ខា​កាម​ជាង​១០​នាក់ IT Network មាន​​៤​ទៅ​៥​នាក់​ប៉ុណ្ណោះ​ ឯ Journalism មានរហូតទៅដល់២០​នាក់​ឯណោះ។



 យោងទៅតាមការធ្វើបទសម្ភាសជាមួយ និសិត្សមកពីសាលា បច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ​ ដែលបានជ្រើសរើសយក Web Development បានអោយដឺងថា នៅក្នុងនោះ ត្រូវបានបែងចែកជា​​ Programming និងWebsite​។ Programming គឺត្រូវបានបែងចែក ជា ios និង adroid ផងដែរ។


​ 



·   0

រៀន​គ្មាន​គ្រូ​ យុវតី​មួយ​រូប​​អាច​បង្កើត​គំនូរ​តុក្កតា​​ដ៏​រស់​រវើក​ ​មហិច្ឆតា​ចង់​​លេច​មុខ​លើ​ឆាក​អន្តរជាតិ

ប្រភពមកពីៈhttp://news.sabay.com.kh
ការ​ស្រលាញ់​ចូលចិត្ត គួបផ្សំ​ទេពកោសល្យ​ពី​កំណើត​នាំ​ឲ្យ​យុវតី​មួយ​រូប​បង្កើត​បាន​ស្នាដៃ​គំនូរ​តុក្កតា​ដ៏​រស់រវើក។ គំនូរ​តុក្កតា​របស់​យុវតី​រូប​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ជា​ច្រើន បន្ទាប់​ពី​បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នានា។

draw 3

យុវតី កែ ឡាណេ បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​គំនូរ​តុក្កតា​នេះ​ដោយសារ​ចំណង់ចំណូល​ចិត្ត​តាំង​ពី​ក្មេង ដែល​កញ្ញា​ជា​អ្នក​ចូលចិត្ត​ទស្សនា​ភាពយន្ត​គំនូរ​ជីវចល​ ទើប​ធ្វើ​ឲ្យ​កញ្ញា​ដក់​ចិត្ត​និង​ចាប់​អារម្មណ៍​លើ​សិល្បៈ​គំនូរ​តុក្កតា​នេះ។

យុវតី​សិក្សា​បញ្ចប់​ជំនាញ​គណនេយ្យ​រូប​នេះ​បន្ត​ថា កញ្ញា​ចេះ​គូរ​គំនូរ​តុក្កតា​នេះ​មិន​បាន​ឆ្លង​កាត់​សាលា​បណ្ដុះបណ្ដាល​អី​ទេ ក្រៅ​ពី​ព្យាយាម​សិក្សា​ដោយ​ខ្លួន​ឯង រៀន​តាម​អ៊ីនធឺណិត​និង​តាម YouTube។

ការ​ស្រលាញ់​ចូល​ចិត្ត​បូក​ផ្សំ​ការ​អំណត់​ព្យាយាម​សិក្សា បាន​ធ្វើ​ឲ្យ​ឡាណេ​អាច​បង្កើត​ស្នាដៃ​គំនូរ​តុក្កតា​មួយ ដែល​មាន​ភាព​រស់រវើក​មិន​ចាញ់​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​សាលា​បណ្ដុះបណ្ដាល​ឬ​អ្នក​អាជីព​ឡើយ។

យុវតី​វ័យ ២៣ ឆ្នាំ​បន្ត​ទៀត​ថា ការ​រៀន​គូរ​ដំបូង​ក៏​មិន​ល្អ​ដែរ​មាន​អ្នក​សរសើរ​មាន​អ្នក​បង្អាប់ ប៉ុន្តែ​អ្វី​ដែល​សប្បាយ​ចិត្ត​បំផុត​គឺ​ការ​បង្កើត​បាន​ស្នាដៃ​គំនូរ​មួយ​ជា​របស់​ខ្លួន​ឯង។

draw 4

សិល្បៈ​គំនូរ​តុក្កតា​របស់​ឡាណេ មាន​ខ្លឹមសារ​បង្កប់​សេចក្តី​ស្រលាញ់​នៅ​ក្នុង​ក្រុម​គ្រួសារ​ គូ​សង្សារ​ក៏​ដូចជា​ផ្សារភ្ជាប់​អត្តសញ្ញាណ​ជាតិ។ ឡាណេ បាន​ឲ្យ​ដឹង​ថា គំនូរ​របស់​កញ្ញា​ចង់​បង្ហាញ​សេចក្ដី​ស្រលាញ់​របស់​ឪពុកម្ដាយ​ ទំនាក់ទំនង​គូ​ស្នេហ៍ និង​ក៏​ផ្សារ​ភ្ជាប់​ទៅ​​វប្បធម៌​ជាតិ​​​ដូចជា​ការ​ស្លៀកពាក់​​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ។

ទាក់ទង​ការ​គំនូរ​បែប​តុក្កតា​និង​គំនូរ​ពិតៗ​មាន​ភាព​ងាយស្រួល​និង​ខុស​គ្នា​យ៉ាង​ណា ឡាណេ បញ្ជាក់​ថា សម្រាប់​កញ្ញា​គំនូរ​បែប​តុក្កតា​មាន​ភាព​ងាយស្រួល​ជាង ពីព្រោះ​កញ្ញា​អាច​គូរ​តាម​ការ​ស្រមើស្រមៃ តាម​ការ​ចង់​បាន​និង​ការ​ច្នៃ​ប្រឌិត​បន្ថែម​ដោយ​ខ្លួន​ឯង។ ឯ​ការ​គូរ​គំនូរ​ជា​រូប​ពិតៗ​ទាមទារ​ការ​ផ្ចិតផ្ចង់​យ៉ាង​ខ្លាំង ដើម្បី​បង្កើត​គំនូរ​ដែល​ដូច​រូប​ខាងក្រៅ​ពិតៗ។

draw 2

កន្លង​ទៅ​នេះ ស្នាដៃ​គំនូរ​តុក្កតា​របស់​ឡាណេ ក៏​ធ្លាប់​យក​ទៅ​ចូលរួម​តាំង​បង្ហាញ​ក្នុង​កម្មវិធី​នានា ក៏​ដូចជា​បង្ហោះ​លើ​បណ្ដាញ​សង្គម​និង​ YouTube ដោយ​មាន​ការ​ចាប់​អារម្មណ៍​និង​កោត​សរសើរ​ពី​ប្រិយមិត្ត​ជា​ច្រើន។



ចុងក្រោយ​កញ្ញា​អះអាង​ថា ទោះ​បី​ស្នាដៃ​គំនូរ​របស់​កញ្ញា​បាន​ទទួល​ការ​គាំទ្រ ប៉ុន្តែ​កញ្ញា​នៅ​ឃើញ​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​ដែល​ត្រូវ​អភិវឌ្ឍ​បន្ថែម​ទៀត ដែល​គោលបំណង​​កញ្ញា​ចង់​នាំ​​សិល្បៈ​គំនូរ​តុក្កតា​របស់​ប្រទេស​កម្ពុជា​ឲ្យ​មាន​ឈ្មោះបោះសំឡេង និង​មាន​ការ​ទទួល​ស្គាល់​ទាំង​នៅ​លើ​ឆាក​ជាតិ​និង​អន្តរជាតិ។
·   0

លួច​កាច់​.​ក​ម៉ូតូមិន​បាន​សម្រេច​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​ឡើង​សន្លប់​ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច

ប្រភពមកពីៈhttp://kohsantepheapdaily.com.kh
ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់ក្នុង​ចំណោម​បក្សពួក​២​នាក់ បាន​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង បណ្តាល​ឱ្យ​របួស​ធ្ងន់ធ្ងរ​ និង​សន្លប់ ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​ប្រជាពលរដ្ឋ តែ​មិន​បាន​សម្រេច ដោយ​ម្ចាស់​ឃើញ​ទាន់ស្រែក​ចោរ​ៗ ទើប​ជនល្មើស​ទាំង​ពីរ​នាក់​រត់គេច​ខ្លួនទៅ​ដល់​ចំណុច​មុខ​វត្ត​ចាស់​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ដេញ​តាម​ចាប់ពី​ក្រោយចាប់​បាន​ម្នាក់​រួច​ហើយ​ស្វា​គម​ន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើងបណ្តាល​អោយឱ្យ​របួស​ធ្ងន់ធ្ងរ និង​សន្លប់​នៅ​កន្លែង​កើតហេតុ ចំណែក​ចោរ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​​​។
ករណី​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៦ និង​៣០​នាទីល្ងាច ​ថ្ងៃ​ទី​២០ ​​មីនា ​​២០១៥ នៅ​ចំណុច​ផ្ទះ​ឈ្មោះ​នៅ ណែម ស្ថិត​នៅ​ភូមិ​ពាម ឃុំ​សំបួរមាស ស្រុក​មុខកំពូល ​ខេត្តកណ្ដាល ។ នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា ជនល្មើស​មាន​គ្នា​២​នាក់ ក្នុង​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​ម្នាក់​មានឈ្មោះ​ចាន់ វិបុល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ម្តុំ​លូ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ​និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​មិន​ស្គាល់​អត្តសញ្ញាណ្ណ​ទេ ។
រីឯ​ជន​រង​គ្រោះ​មានឈ្មោះ​នៅ ណែម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ពាម ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ។ រីឯ​វត្ថុ​តាង​ដកហូត​រួម​មាន​ម៉ូតូធុន​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2010 ពាក់​ស្លាកលេខ​ភ្នំពេញ​1AT.8889 កូនសោ​ម៉ូតូ០១​ និង​ទូរស័ព្ទចំនួន​០១​គ្រឿង ។
ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៦និង​៣០​នាទីល្ងាច ​ថ្ងៃ​ទី​២០ ​​មីនា ​២០១៥ ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​ធុន​C.125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2010 ពាក់​ស្លា​ក​លេខ​ភ្នំពេញ​1AT.8889​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ដោយ​បាន​ចាក់សោ​.ក​ត្រឹមត្រូវ រួច​ហើយ​ជន​រង​គ្រោះ​ក៏​ដើរទៅ​ផ្ទះ​ឈ្មោះ នៅ ណាត ភេទ​ស្រី ដែល​នៅ​ជាប់​ផ្ទះ ក្នុង​ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ក្រឡេក​ឃើញ​ជនល្មើស​ម្នាក់​​​អង្គុយ​លើ​ម៉ូតូ​របស់​ខ្លួន ម៉ាក​ឌ្រីម​ពណ៌​ខ្មៅ និង​ឃើញ​ជនល្មើស​ម្នាក់​ទៀត​ដើរ​ចូល​ទៅ​កាច់​សោ​.ក​ម៉ូតូ​រួច​ហើយ​បញ្ឆេះ ។
ឃើញ​ដូច្នោះ​ជន​រង​គ្រោះ​ក៏​រត់​មក​កន្លែង​កើតហេតុ បាន​ទាញ​ទ្វាររបង​ផ្ទះ​បិទ​។​ភ្លាម​ៗ​នោះ​ជនល្មើសបាន​ជិះ​ម៉ូតូ​បុក​របង​ទ្វារផ្ទះ​ជន​រង​គ្រោះ ហើយ​បាន​ប្រវាយប្រតប់​ជាមួយជន​រង​គ្រោះ រួច​ក៏​បាន​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​។ បន្ទាប់​មក​មាន​ប្រជាពលរដ្ឋ​ជាច្រើននាក់​បាន​នាំ​គ្នា​ដេញចាប់​ជនល្មើស​បាន​ម្នាក់​នៅ​ចំណុច​មុខ​វត្ត​ចាស់ ហើយ​បាន​នាំ​គ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​បណ្ដាល​ឲ្យ​មាន​របួស​ធ្ងន់សន្លប់​នៅ​នឹង​កន្លែង​ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​៕
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព


·   0

ទូរសេខ្សែភ្លើង ឆេះឃ្លាំងសិប្បកម្ម ផលិតទុយោជ័រ ក្បែរសាកល វិទ្យាល័យ ភូមិន្ទកសិកម្ម ចំការដូង រងការខូចខាត ជាង៥០%

ប្រភពមកពីៈhttp://www.khmerload.com
ភ្នំពេញៈ នាវេលាម៉ោង ២នឹង៣០នាទី រៀលថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៥ នេះមាន អគ្គិភ័យមួយ បានឆាបឆេះ ទីតាំងសិប្បកម្មផលិត ទុយោជ័រ ដ៏ធំមួយ ស្ថិតនៅក្បែរសាកលវិទ្យាល័យភូមិន្ទ កសិកម្មចំការដូង ក្នុងភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ បណ្តាលអោយសម្ភារនឹង ទុយោក្នុងឃ្លាំង ត្រូវរងការ ខូចខាតជាង៥០ ភាគរយ ។
យោងតាមការរៀបរាប់របស់បុរស ជាកម្មករបម្រើការងារក្នុងទីតាំងសិប្បកម្មនេះ បានអោយដឹងថា មុនកើត មានអគ្គិភ័យគឺក្រុមកម្មករ បាននាំគ្នា តទុយោធុងហ្គាសដាក់ដាំបាយ នឹង ដាំទឹក ប៉ុន្តែពេលរៀបចំដាក់ដាំបាយ ស្រាប់តែរបូតបំពងទុយោចេញធុងហ្គាស ទើបបណ្តលអោយ កើតជា អណ្តាតភ្លើង ឆាបឆេះឡើងយ៉ាងសន្ធោ សន្ធៅតែម្តង។ ភ្លាមៗនោះក្រុមកម្មករក៏ រត់ចេញក្រៅឃ្លាំងនឹង ស្រែករកការអន្តរាគមន៍ ពីកម្លាំងបង្កានឹង ពន្លត់អគ្គិភ័យ។
ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ពេលឃើញមានអគ្គិភ័យឆេះឡើងបែបនេះ ក៏រាយការណ៍ ទៅអាជ្ញាធរ មូលដ្ឋានសុំអោយរថយន្ត ពន្លត់ អគ្គិភ័យចុះជួយបាញ់ពន្លត់ ។ ក្រោយទទួលបាន ដំណឹងភ្លាមលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ នឹងលោក ព្រហ្ម យ៉ន ប្រធានការិយាល័យ ពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានដឹកនាំកម្លាំង ចុះអន្តរាគមន៍ដោយបញ្ជាអោយឡានទឹកចំនួន ៨គ្រឿងចុះដល់កន្លែង កើតហេតុ រួចតទុយោទឹក បាញ់ ជុំវិញឃ្លាំងកំពុងឆេះ នឹងសម្រុកបាញ់ចូល ពន្លត់អណ្តាតភ្លើងកំពុង ឆេះយ៉ាងសន្ធោសន្ធៅ ក្នុងរយៈពេល ជិតមួយម៉ោង ទើប អាចទប់ស្កាត់ អណ្តាត ភ្លើង អោយរលត់សូន្យសុង ទៅវិញភ្លាមៗពុំមាន ការឆាប់ឆេះរាលដាល ដល់លំនៅដ្ឋាន ប្រជាពលរដ្ឋនៅក្បែរនោះឡើយ ប៉ុន្តែក្នុង ហេតុការណ៍ អគ្គិភ័យខាងលើ ប្រើទឹកអស់តែ ៤ឡានប៉ុណ្តោះ ហើយបានបំផ្លាញ ទ្រព្យសម្បត្តិនឹង សម្ភារក្នុងឃ្លាំងប្រហែលជាង ៥០ ភាគរយ ។
ម្ចាស់ទីតាំងដែលរងនៅការឆាប់ឆេះមានឈ្មោះ តូ ម៉េង ភេទប្រុស អាយុជាង ៣០ ឆ្នាំ ៕


·   0

ប្រជាពលរដ្ឋ​ ស្វាគមន៍ ម្នាក់មួយដៃ មួយជើង បន្ទាប់ពី ចាប់បាន ចោរឆក់ម្នាក់ នៅម្តុំ ទួលគោក (មានវីដេអូ)

ប្រភពមកពី៖http://www.khmerload.com
ហ្វេសប៊ុក៖ វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះឡើង ដោយអ្នកលេងបណ្តាញសង្គម បង្ហាញឲ្យឃើញទិដ្ឋភាព រត់ដេញចាប់ជនសង្ស័យម្នាក់ ដែលត្រូវបានដឹងថា ជាចោរឆក់ និងបានទទួលរងការប្រើធម៌ក្តៅ ពីសំណាក់ប្រជាជន ជាអ្នកដំណើរតាមផ្លូវ យ៉ាងចាស់ដៃ។
ប្រភពវីដេអូ ឲ្យដឹងថា ជនសង្ស័យជាចោរឆក់ មានគ្នា ២នាក់ បានផ្តួលម៉ូតូរត់គេចខ្លួន ក្រោយពេលធ្វើសកម្មភាពឆក់ មិនបានសម្រេច ដែលមានទីតាំងស្ថិតនៅម្តុំ ផ្សារធីខេទួលគោក រាជធានីភ្នំពេញ។ ក្នុងនោះ ជនសង្ស័យម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ នាំគ្នាតាមចាប់បានសំរេច ខណៈគ្នីគ្នា របស់ជនសង្ស័យម្នាក់ទៀត បានរត់រួច។ តាមរយៈវីដេអូ អាចឲ្យឃើញទៀតថា ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានបញ្ចេញកំហឹងម្នាក់មួយដៃ មួយជើង រហូតដល់ ជនសង្ស័យ បាត់មាត់ បាត់-ក ក្បែរសន្លប់ មុនពេលចាប់ខ្លួន ជនសង្ស័យ ដើម្បីរង់ចាំ ប៉ូលីសបន្តមកនាំខ្លួន យកទៅដោះស្រាយតាមនីតិវិធីច្បាប់៕
វីដេអូ ខាងក្រោម ដែលត្រូវបានបង្ហោះ លើហ្វេសប៊ុក៖
·   0

កង​ អន្តរាគមន៍ ​ខណ្ឌដូនពេញ ​ដេញ​ឃាត់ ​ម៉ូតូ​អត់ ​ស្លាក​លេខ ខឹង​ម្ចាស់​ ម៉ូតូ​ជិះ​គេច ​វាយ​ផ្អើល​ ប្រជាពលរដ្ឋ (មាន​វី​ដេ​អូ​)

ប្រភពមកពី៖www.khmerlosd.com
រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើល ខណៈពេលដែលប៉ូលិស កងអន្តរាគមន៍ ខណ្ឌដូនពេញដេញ ឃាត់ម៉ូតូអត់ស្លាកលេខ តែម្ចាស់ម៉ូតូបានជិះគេច ជាហេតុធ្វើឲ្យ សមត្ថកិច្ចមានការ ខឹងសម្បា ក៏វាយទៅលើម្ចាស់ម៉ូតូបង្ក ឲ្យផ្អើលដល់ប្រជាពលរដ្ឋ ជួយឃាត់នោះផងដែរ នេះបើកតាមការឲ្យពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ ។ ប្រទុស្សរាយ៍រវាងសមត្ថកិច្ច និងម្ចាស់ម៉ូតូអត់ពាក់ស្លាក លេខខាងលើបានកើត ឡើងកាលវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ នៅម្តុំបេន ឡានផ្សារថ្មី ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋដែល បានឃើញហេតុការណ៍ ខាងលើបាននិយាយតៗគ្នាថា សមត្ថកិច្ចធ្វើតាម ច្បាប់គឺត្រូវហើយ តែមិនគួរវាយទៅលើម្ចាស់ ម៉ូតូនោះទេ ។
យ៉ាងណានោះជុំវិញករណី ខាងលើកោះសន្តិភាពមិនអាច ទាក់ទងសុំការបំភ្លឺពីប៉ូលិស កងអន្តរាគមន៍ខណ្ឌដូនពេញ ដែលត្រូវប្រជាពលរដ្ឋ ចោទប្រកាន់ថាបានវាយ ទៅលើម្ចាស់ម៉ូតូនោះបានទេ ៕
·   0

សមត្ថកិច្ច កំពុងតាមចាប់ បុរស ជនជាតិព្នងម្នាក់ ក្រោយយកកាំបិត ចាក់ អ្នកជំងឺ២នាក់ នៅមន្ទីរពេទ្យរុស្ស៊ី

ប្រភពមកពី៖http://www.khmerload.com
ភ្នំពេញ ៖ មន្រ្តីនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានឲ្យដឹងថា នៅពេលនេះ កម្លាំងនគរបាល ជំនាញ និងនគរបាលមូលដ្ឋាន ខណ្ឌចំការមន បាននិងកំពុង ធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុក ដាក់ដើម្បី តាមចាប់ ជនបង្កម្នាក់ ជាជនជាតិព្នង ដែលបាន យកកាំបិតចិតបន្លែ ទៅចាក់អ្នកជំងឺ ២នាក់ ដែលកំពុង សម្រាក ព្យាបាល នៅក្នុងបន្ទប់ នៃមន្ទីរពេទ្យរុស្ស៊ី កាលពីវេលា ម៉ោងប្រមាណ ១២៖៣០នាទី រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥។
មន្រ្តីនគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កដែលមាន ជាមនុស្ស សសៃប្រាសាទផងនោះ បានមកកំដរប្អូន ប្រុសរបស់ខ្លួននៅមន្ទីរពេទ្យរុស្ស៊ី ស្រាប់តែបានយក កូនកាំបិត ទៅចាក់ស្រ្តីម្នាក់ និងបុរសម្នាក់ ដែលដេកនៅលើ គ្រែក្បែរក្នុងបន្ទប់តែមួយ បណ្តាលឲ្យរងរបួស ធ្ងន់ទាំង២នាក់តែម្តង ។
បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ រចំ យុំ រស់នៅភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី៕
·   0

នៅចាំ ទូរស័ព្ទដៃ មួយគ្រឿងនេះ ទេ? បើនិយាយពីតម្លៃ ឥលូវវិញ កប់សេរ៊ី

ប្រភពមកពី៖http://www.khmerload.com
តើអ្នក នៅរក្សាទុក ទូរស័ព្ទដៃ ម៉ាក ផ្សេងៗ ដូចជា Nokia ចាស់ៗ ឬ ម៉ូតដំបូងៗ របស់ ក្រុមហ៊ុន Apple ដែរឬទេ?
ប្រសិនជាអ្នក មិនទាន់ គ្រវាត់វា ចោលទេ នោះអ្នកគួរតែ រក្សាទុក? តើហេតុផលអ្វី បានជាធ្វើ ដូចនេះ? នេះបើយោង ទៅតាម ប្រភពព័ត៌មាន ក្រៅស្រុកមួយ បានឲ្យដឹងថា អ្នកអាច ស្វែងរក ប្រាក់បានជាង ៤ពាន់ ដុល្លារអាមេរិក បើសិនជា អ្នកនៅមាន iPod សេរ៊ីដំបូង គេបង្អស់។ មួយវិញទៀត សម្រាប់ ម៉ាក Nokia 3310 វិញ គឺ អាចរកបាន រហូតដល់ជាង ១៥០ ដុល្លារអាមេរិក។ ចំពោះការលក់ របស់ចាស់ៗទាំងនេះ ជាមួយនឹង តម្លៃ ដ៏មិននឹកស្មានដល់ គឺមាននៅក្នុង Ebay ដែលជា ទីផ្សារលក់ ដោះដូរ ទំនិញ និងរបស់ ប្រើប្រាស់ ផ្សេងៗជាច្រើន នៅក្នុងអ៊ិនធើណេត។
ចុះប្រិយមិត្ដ អ្នកអាន ខ្មែរ ធ្លាប់ធ្វើការទិញ ទំនិញ ឬលក់ នៅក្នុង Ebay នេះហើយឬនៅ?
Nokia 3310
iPod សេរ៊ីដំបូងគេបង្អស់
·   0

UPDATE: ការបញ្ជាក់បន្ថែម ចំពោះទិដ្ឋាការ របស់ប្រជាជនខ្មែរ ក្នុងការធ្វើ ដំណើរទៅកាន់ ប្រទេស ជាង៥០ ក្នុងពិភពលោក

ប្រភពមកពី៖http://www.khmerload.com
កម្ពុជា៖ ស្របពេលដែល ប្រិយមិត្តរបស់ ខ្មែរឡូត ជាច្រើនបាន បង្ហាញពីចម្ងល់ ទាក់ទងទៅនឹងអត្ថបទមួយ ដែលនិយាយអំពី ប្រទេសជាង ៥០ នៅលើ ពិភពលោក អាចឲ្យ ប្រជាជនខ្មែរ យើងធ្វើដំណើរ និងស្នាក់នៅ ដោយមិនចាំបាច់ ត្រូវការទិដ្ឋាការនោះ ទើបពេលនេះ ខ្មែរឡូត សូមបង្ហាញ ពីព័ត៌មានបន្ថែមទៀត ឲ្យកាន់តែច្បាស់ជាងមុន ចៀសវាង ការយល់ច្រឡំផ្សេងៗ។
ការបង្ហាញឈ្មោះ ប្រទេសទាំងប៉ុន្មាន ខាងក្រោមនេះ មានប្រទេសខ្លះ បង្ហាញនូវ ពាក្យ Visa freeមានន័យថា ប្រទេសទាំងនេះ គឺមិនតម្រូវឲ្យ ខាងប្រជាជនខ្មែរ ធ្វើ ឬ ក៏បញ្ជាក់ទិដ្ឋាការ នៅពេល ធ្វើដំណើរទៅ កាន់ប្រទេស ទាំងនោះឡើយ តែក៏មានពេលវេលាកំណត់ ក្នុងការធ្វើដំណើរកំសាន្ត ឬ ក៏ស្នាក់នៅ ក្នុងប្រទេស ទាំងប៉ុន្មាននោះផងដែរ។
រីឯប្រទេសដែល មានបង្ហាញនូវពាក្យ Visa on arrival មានន័យថា ប្រទេសទាំងនេះ បានទាមទារ ទិដ្ឋាការ ក៏ពិតមែន តែប្រជាជនខ្មែរ អាចធ្វើដំណើរ ទៅធ្វើទិដ្ឋាការ នៅឯព្រលាន យន្តហោះ នៃប្រទេសនោះ ក៏បានដែរ ហើយចំពោះតម្លៃ ក្នុងការធ្វើ ទិដ្ឋាការ និង ពេលវេលា កំណត់ក្នុងការ ធ្វើដំណើរកំសាន្ត ឬក៏ស្នាក់នៅ ក៏មានបង្ហាញផងដែរ។
ប្រទេសក្នុង ទ្វីបអាស៊ី៖
Armenia: Visa on arrival – 120 days, $50 USD.
Brunei: Visa-free – 14 days.
Georgia: Visa on arrival – 90 days, $30 USD.
India: Visa on arrival – 30 days, (at MAA, BOM, CCU, DEL), $60 USD.
Indonesia: Visa-free – 30 days.
Iran: e-visa (pre -arranged) – 15 days, $30 to $80 EUR.
Kuwait: Visa on arrival – 3 months, $5 KWD.
Laos: Visa-free – 30 days.
Macau: Visa on arrival – 30 days, $100 MOP.
Malaysia: Visa-free – 1 month.
Maldives: Visa on arrival – 30 days.
Myanmar: Visa-free – 14 days.
Nepal: Visa on arrival – 90 days, $25 to $100 USD.
Philippines: Visa-free – 21 days.
Singapore: Visa-free – 30 days.
South Korea: Visa-free – 30 days, (Jeju Island only).
Sri Lanka: ETA required. cost: US$ 30 – 30 days.
Thailand: Visa-free -14 days.
Timor Leste: Visa on arrival – 30 days, $30 USD.
Vietnam: Visa-free – 30 days.
ប្រទេសក្នុង ទ្វីបអូសេអានី៖
Federated States of Micronesia: Visa free – 30 days.
Palau: Visa on arrival – 30 days. $50 USD.
Samoa: Visa on arrival – 60 days.
Tuvalu: Visa on arrival – 1 month.
ប្រទេសក្នុង ទ្វីបអាមេរិកខាងជើង៖
Dominica: Visa-free – 21 days.
Haiti: Visa-free – 3 months.
Nicaragua: Visa on arrival – 90 days, $20 USD.
St. Kitts and Nevis: Visa free – 14 days (w/ onward ticket).
St. Lucia: Visa on arrival – 6 weeks, $50 USD.
St. Vincent and the Grenadines: Visa-free – 1 month.
ប្រទេសក្នុង ទ្វីបអាមេរិក ខាងត្បូង៖
Ecuador: Visa-free – 90 days.
Guyana: Visa on arrival – 30 days, $25 USD.
Suriname: Visa on arrival – 2 months, $45 to $65 USD.
ប្រទេសក្នុង ទ្វីបអាហ្រ្វិក៖
Burundi: Visa on arrival – 1 month, $90 USD.
Cape Verde: Visa on arrival$25 EUR.
Central African Republic: Visa on arrival – 7 days, $60 USD.
Comoros: Visa on arrival.
Djibouti: Visa on arrival – 1 month, $60 USD.
Egypt: Visa on arrival 30 days, $15 USD.
The Gambia: Visa on arrival (charter flight or tour package).
Ghana: e-visa (pre-arranged @ ghanaimmig), $100 USD.
Kenya: Visa on arrival – 3 months, $50 USD.
Madagascar: Visa on arrival – 90 days, $70 USD.
Mozambique: Visa on arrival – 30 days, $66 USD.
Sao Tome and Principe: Visa on arrival – 1 month, $100 USD.
Seychelles: Visa on arrival – 1 month, free.
Tanzania: Visa on arrival, $50 to $200 USD.
Togo: Visa on arrival – 7 days.
Uganda: Visa on arrival, $50 to $200 USD.
Zambia: Visa on arrival – 90 days, $50 USD.
បណ្តារដ្ឋ ឯករាជ្យផ្សេងទៀត៖
Cook Islands: Visa free – 31 days.
Niue: Visa-free – 30 days.
សរុបមកវិញ ប្រទេសជាង ៥០ នេះ គឺមានប្រទេសខ្លះ មិនត្រូវការ ឲ្យប្រជាជនខ្មែរ ធ្វើទិដ្ឋាការបញ្ជាក់ ស្របពេលដែល ប្រទេសខ្លះទៀត ប្រជាជនខ្មែរ អាចទៅធ្វើ នៅឯព្រលានយន្តហោះ នៃប្រទេសទាំងនោះ ក៏បានដែរ។ គូសបញ្ជាក់ផងដែរថា រឿងសំខាន់មួយទៀត នោះគឺអ្នកគួរតែ ធ្វើការសាកសួរ ពីព័ត៌មានលំអិត ពីស្ថានទូត នៃប្រទេសណាមួយ ដែលអ្នកចង់ទៅ ជាមុនសិន ដើម្បីទទួលបាន ព័ត៌មានលំអិត ក៏ដូចជា សំណុំបែបបទ ផ្សេងៗទៀត ដើម្បីផ្តល់ នូវភាពងាយស្រួល កាន់តែច្រើន ថែមទៀត នៅពេល ដែលអ្នកធ្វើ ដំណើរទៅកាន់ ប្រទេសក្រៅ។
ខ្មែរឡូត ក៏សូមធ្វើការ អធ្យាស្រ័យ បើសិនជាមាន កំហុសឆ្គង កើតមាន ដោយប្រការណាមួយ ព្រោះ គោលបំណងរបស់ខ្មែរឡូត គ្រាន់តែចង់ចែករំលែក នូវអ្វី ដែលជាការយល់ដឹង ការកំសាន្ត និង ប្រយោជន៍ដល់មិត្តអ្នកអានប៉ុណ្ណោះ។ ខ្មែរឡូត ក៏សូមអរគុណទៅដល់ មតិ របស់ មិត្តអ្នកអាន ទាំងឡាយ រួមទាំង មតិរិះគន់ ផងដែរ។ ខ្មែរឡូត នឹងប្រឹងប្រែង បន្ថែមទៀត ដើម្បីឲ្យអត្ថបទ កាន់តែមានភាពច្បាស់លាស់ អាចទុកចិត្តបាន ព្រមទាំង ប្រកាន់ភ្ជាប់ នូវវិជ្ជាជីវៈ ឲ្យកាន់តែប្រសើរឡើង៕ អរគុណ អ្នករាល់គ្នា ដែលតែងគ្រាំទ្រ!
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបតំណាង
ប្រភព៖ ListaBuzz
·   0