Showing posts with label បច្ចេកវិទ្យាថ្មី. Show all posts
Showing posts with label បច្ចេកវិទ្យាថ្មី. Show all posts

បច្ចេកវិទ្យាថ្មី អាចជួយជីវិត អ្នកដំណើរលើយន្តហោះ នៅពេលជួប ឧប្បទ្ទវហេតុ (មានវីដេអូ)

ប្រភពមកពីៈhttps://www.khmerload.com
នៅពេលថ្មីៗនេះ មានវីដេអូបង្ហាញអំពីបច្ចេកវិទ្យាថ្មីមួយ ក្នុងការជួយសង្រ្គោះមនុស្ស ឲ្យរស់រានមានជីវិត នៅពេលយន្តហោះ ជួបគ្រោះថ្នាក់ជាយថាហេតុ ហើយដែលវីដេអូនេះដែរ បាននិងកំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយត្រូវបានផលិតឡើង ជាគំនិតផ្ទាល់ របស់អ្នកជំនាញម្នាក់ ឈ្មោះ Vladimir Tatarenko ដែលរូបគាត់ជាអ្នកសិក្សា ទៅលើវាអស់រយៈពេល ៣ឆ្នាំមកហើយ។

បច្ចេកវិទ្យាថ្មី ក្នុងការបំបែកយន្តហោះជា២ ដើម្បីជួយសង្រ្គោះ ជីវិតមនុស្ស
បើយើងមើលតាមវីដេអូនោះ យើងនឹងបានឃើញថា បច្ចេកវិទ្យាថ្មីដែលបង្កើតឡើងដោយលោក Tatarenko គឺចង់ធ្វើយ៉ាងណា ដើម្បីអាចឲ្យយន្តហោះ បែកចេញជា ២ចំណែក រាល់ពេលដែលវាជួបគ្រោះថ្នាក់ម្តងៗ ដូច្នេះជីវិតអ្នកដំណើរនៅលើនោះ អាចស្រោចស្រង់បានសឹងទាំងអស់តែម្តង។ ក្នុងនោះដែរ បើតាមការវិភាគ គឺបានបង្ហាញថា វិធីសាស្ត្រនោះ គឺបំបែកតួយន្តហោះ ដោយមួយបំណែក ជាកន្លែងអ្នកដំណើរអង្គុយ និងមួយបំណែកទៀត ជាកន្លែងកាបីនបញ្ជាយន្តហោះ ហើយបន្ទាប់មកធ្វើឲ្យវាអណ្តែត ធ្លាក់ចុះមកដីវិញថ្នមៗ ដោយមានការជួយយឺតយោងពីឆ័ត្រយោងធំៗ ព្រមទាំងមានអេប៉ុងទ្រពីក្រោម ដែលអាចធ្វើឲ្យមាន ការអណ្តែតនៅលើទឹកផងដែរ។
ទោះយ៉ាងណាក៏ដោយ បច្ចេកវិទ្យាថ្មីមួយនេះ ហាក់មិនបានបង្ហាញអំពីវិធីសាស្ត្រ ដែលអ្នកបើកយន្តហោះ អាចគេចខ្លួនពីគ្រោះថ្នាក់បាននោះឡើយ ហើយវាបានក្លាយជាចម្ងល់ ចោតឡើងជាច្រើនផងដែរ។
ជុំវិញវីដេអូនេះដែរ លោក Vladimir Tatarenko បានប្រាប់ឲ្យដឹងថា “នៅពេលដែល ក្រុមវិស្វករយន្តហោះ ជាច្រើនជុំវិញពិភពលោក ព្យាយាមធ្វើឲ្យយន្តហោះ រឹតតែមានសុវត្ថិភាពនោះ កត្តាមនុស្សគឺជារឿងដ៏សំខាន់មួយ ដែលគួរតែផ្តោតទៅលើ”។


វិធីសាស្ត្រសំខាន់ៗ ដើម្បីជួយសង្រ្គោះជីវិតមនុស្ស ដែលស្ថិតនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ធ្លាក់យន្តហោះ
នេះគឺជាគំនិត ក៏ដូចជាបច្ចេកវិទ្យាថ្មីមួយ ដែលអាចជួយជីវិតមនុស្ស នៅលើយន្តហោះ ដែលជួបគ្រោះថ្នាក់បានច្រើន ហើយវាគឺជារឿងដ៏ល្អប្រសើរមួយ ប្រសិនណាបើពិតជាមានវិធីសាស្ត្រ និងបច្ចេកវិទ្យាដូចបែបនេះមែននោះ៕
តោះចង់ដឹងថា តើវីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖
·   0

បែកធ្លាយរូបរាង និងលក្ខណៈពិសេស របស់ Huawei Mate8

ប្រភពមកពីៈhttps://www.khmerload.com

តួខ្លួនធ្វើពីលោហៈ ជាមួយអេក្រង់ធំទំហំ​6 អ៊ីញ និងបច្ចេកវិទ្យាសម្គាល់ក្រយ៉ៅ ដៃល្បឿនលឿន ព្រមទាំងកាមេរ៉ា​ទំហំ 13MP ធ្វើឲ្យ Huawei Mate 7 ក្លាយជាកំពូលស្មាតហ្វូនរបស់ Huawei នៅ​ចុងឆ្នាំ 2014។ យ៉ាងណាក៏ដោយក្រុមហ៊ុនស្មាតហ្វូន លំដាប់ទី​ 03 ពិភព​​លោក​កំពុង​តែខិត​ខំ ប្រឹង​ប្រែង​សម្រិត សម្រាងដើម្បីឲ្យ Mate 8 មានរូបរាងកាន់តែប្រណីត និងទាក់​ទាញ​ ជាង​សិស្ស​ច្បង Mate 7។
កន្លងមកមានការបែកធ្លាយនូវរូបរាងមួយចំនួនពីរូបរាងរបស់ Huawei Mate 8 ប៉ុន្តែព័ត៌មាន​ ទាំង​នោះ​យ៉ាង​ដូចជាមិនសូវច្បាស់​ លាស់ និងព័ត៌មានមួយចំនួន លាយឡំបញ្ចូលជាមួយ Mate S។ ចំណែកប្រពភថ្មី ដែលគួរឲ្យទុកចិត្តបាននេះ បានពាំនាំមក នូវរូបរាងរបស់ Huawei Mate 8 និងលក្ខណៈពិសេសរបស់វា។

Huawei Mate 8​ នឹងបំពាក់ដោយអេក្រង់ទំហំធំទូលាយរហូតដល់ 6.0 អ៊ីញ 1440p និងប្រើ​ប្រាស់​​​​​ បន្ទះ​ឈីបប្រភេទថ្មី Kirin 950 ដែលលឿន និងមានថាមពលខ្លាំង ទាំងនេះអរគុណ ដល់​បច្ចេកវិទ្យារបស់ 16nmFinFET និង big LITTLE។ CPU ទាំង 8 គ្រាប់របស់ Huawei Mate 8 បែងចែកជាពីរគឺ 4 គ្រាប់ជាប្រភេទ Cortex-A72 មានទំហំ 2.4 GHz និង 4 គ្រាប់ទៀតជាប្រភេទ Cortex-A53 មានទំហំ 2.0 GHz ដែលខ្លាំងជាង Samsung Exynos 7420 និង Qualcomm Snapdragon 810។
GPU របស់ Huawei Mate 8 គឺអស្ចារ្យជាងត្រកូល Mate ស៊េរីមុន​ បំពាក់ដោយ ARM Mali-T880 ភ្ជាប់ជាមួយ ani7 coprocessor និង​ ឈីបសំឡេងលក្ខណៈឯករាជ្យចំនួន 4 ប្រភេទ Tensilica Hi-Fi។ អង្គចងចាំរបស់ Huawei Mate 8 មាន 2 ប្រភេទគឺ RAM 4GB  ជាមួយ ROM 64GB និង RAM 3GB ជាមួយ ROM 32GB។
តម្លៃរបស់ Huawei Mate 8 ដែលជាកំពូលស្មាតហ្វូន Huawei លំដាប់ Hi-End មួយនេះ ត្រូវបាន​គេទម្លាយថា មានតម្លៃប្រហែល $520 សម្រាប់ RAM ទំហំ​ 3GB និង $610 សម្រាប់ RAM 4GB។ ស្មាតហ្វូនម៉ូដែលនេះត្រូវបានគេរំពឹងថានឹងចេញលក់នៅក្នុងខែវិច្ឆិកា ឬខែធ្នូ មុនបំណាច់​ឆ្នាំ 2015៕

·   0

រូបភាព​កំប្លែង​ៗ​ប៉ុន្មាន​សន្លឹក​ បាញ់​ iPad Pro ​​ពី​ទំហំ​ដ៏​ធំ​របស់​វា

ប្រភពមកពីៈ​ http://news.sabay.com.kh

iPad Pro ដែល​ក្រុមហ៊ុន​ Apple ទើប​បាន​ប្រកាស​កាល​ពី​ម្សិលម្ង៉ៃ​ ត្រូវ​បាន​គេ​ដឹង​ថា ​ជា​ Tablet ដែល​មាន​ទំហំ​ ១២,៩ អ៊ីញ ធំ​ជាង​គេ​ក្នុង​ចំណោម​ Tablet​ ដែល​ក្រុមហ៊ុន​បាន​ផលិត​នា​ពេល​កន្លង​មក។ ដោយ​សារ​តែ​ទំហំ​ដ៏​ធំ​​នេះ​ហើយ​ទើប​ត្រូវ​បាន​មហាជន​បញ្ចេញ​ប្រតិកម្ម​ដោយ​បង្កើត​ជា​រូបភាព​បែប​កំប្លែង​ៗ​ជា​ច្រើន​រិះគន់។

2C1EC7A600000578-0-Apple_s_Phil_Schiller_showed_off_the_device_with_a_12_9inch_scre-a-63_1441852568580


ចង់​ដឹង​​ថា​រូបភាព​ទាំង​អស់​នោះ​បាញ់​ iPad Pro ដល់​កម្រិត​ណា​ ទៅ​ទស្សនា​​ដូច​ខាង​ក្រោម ជាមួយ​នឹង​ពាក្យ​អត្ថាធិប្បាយ​មិន​ផ្លូវ​ការ​៖​

2C21535A00000578-0-image-a-58_1441852021307
ចេញ​ភ្លែត​ ទិញ​ភ្លាម​អីចឹង​ iPad Pro!


2C21537A00000578-0-image-a-60_1441852052311
iPad Pro ចេញ​ថ្មី​នេះ​ ធំ​ល្អ​ប្រើ​ណាស់​បង!


2C21538E00000578-0-image-a-56_1441851961109
កាន់​ទៅ​ហៀ​រ​ដៃ​ហ្មង​ iPad Pro នេះ
2C21535600000578-0-image-a-54_1441851890798
អូយ​! បាន​ដៃ​ណា​ចុច​ទេ​នៀក

2C21536200000578-0-image-a-55_1441851935934
សែង​ដោយ​ដៃ​មិន​រួច​ទេ​ មាន​តែ​ដាក់​សន្ទូច​លើក​អីចឹង​ទេ​ ទើប​យក​ទៅ​ផ្ទះ​បាន​

2C21537200000578-0-image-a-53_1441851880661
ថា​ខ្ញុំ​ទៅ​មាឌ​ធំ​ វា​ធំ​ជាង​ខ្ញុំ​ទៀត!

2C21537600000578-0-image-a-52_1441851874058




·   0

ឡាន​ Audi Q7 អាច​​​​ទ្រទ្រង់​​ការ​ប៉ះ​ទង្គិច​បាន​ដល់​កម្រិត​ណា?​​

ប្រភពមកពីៈ​ http://news.sabay.com.kh

វីដេអូ​ខ្លី​មួយ​​មាន​​​​រយៈ​​​ប្រមាណ​៣​នាទី​ បាន​បង្ហាញ​ពី​ការ​តេស្ត​សមត្ថភាព​​​ទ្រទ្រង់​នឹង​ការ​ប៉ះ​ទង្គិច​ច្រើន​ប្រភេទ​ផ្សេង​គ្នា​របស់​រថយន្ត​ Audi Q7 ឆ្នាំ​២០១៥ ។

ចង់​ដឹង​ថា​ Audi Q7 ឆ្នាំ​២០១៥​ មាន​សភាព​រឹង​មាំ​បែប​ណា​ទៅ​ទស្សនា​វីដេអូ​ខាង​ក្រោម៖



វីដេអូ​ខាង​លើ​នេះ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ធ្វើ​តេស្ត​សុវត្ថិភាព​រថយន្ត Euro NCAP ក្នុង​គោល​បំណង​ធ្វើ​តេស្ត​សុវត្ថិភាព​របស់​អ្នក​បើកបរ​នៅ​ពេល​រថយន្ត​រង​ការ​ប៉ះ​ទង្គិច។ លទ្ធ​ផល​​ពី​ការ​ធ្វើ​តេស្ត​បាន​បង្ហាញ​ថា​អ្នក​បើកបរ​មាន​សុវត្ថិភាព​ដល់​ទៅ​ ៩៤​ភាគ​រយ​ឯ​ណោះ​ទោះ​បី​រថយន្ត​រង​ការ​ប៉ះ​ទង្គិច​ខ្លាំង​ក៏​ដោយ។ ក្រៅ​ពី​ការ​ធ្វើ​តេស្ត​​ប៉ះ​ទង្គិច​​នេះ​ហើយ​គេ​ក៏​បាន​ធ្វើ​តេស្ត​នូវ​មុខងារ​សុវត្ថិភាព​មួយ​ចំនួន​របស់​​រថយន្ត​នេះ​ផង​ដែរ។​​​៕

·   0

វីដេអូ​ពាណិជ្ជកម្ម​ថ្មី​របស់​ Samsung ​បាញ់​ Apple ម៉ា​ចាស់​ដៃ

ប្រភពមកពីៈ​ http://news.sabay.com.kh

ក្រុមហ៊ុន​ Samsung ​បាន​ឌឺ​ដង​ចំពោះ​ Apple ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​របស់​ខ្លួន​ទាក់​ទង​ទៅ​នឹង​មុខងារ​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​ដែល​គេ​មិន​ឃើញ​មាន​នៅ​លើ​ iPhone 6s ក៏​ដូច​ជាង​ iPhone 6s Plus នោះ​ទេ។


ចង់​ដឹង​ច្បាស់​ពី​អត្ថន័យ​នៃ​ពាណិជ្ជកម្ម​នោះ​ទៅ​ទស្សនា​វីដេអូ​ខាង​ក្រោម៖



​​តាម​រយៈ​វីដេអូ​ពាណិជ្ជកម្ម​នោះ​គេ​ឃើញ​ថា​មាន​ការ​បង្ហាញ​ពី​វត្តមាន​របស់ iPhone 6 Plus ដោយ​ចង់​បញ្ជាក់​ឲ្យ​ទស្សនិកជន​បាន​ដឹង​ថា​ទូរសព្ទ​នេះ​មិន​​អាច​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​នោះ​ទេ។ ហើយ​ Samsung ក៏​ចង់​រំលឹក​ផង​ដែរ​ថា​ទាំង​ Galaxy Note 5 និង​ Galaxy S6 Edge+ គឺ​សុទ្ធ​តែ​មាន​នូវ​មុខងារ​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​នេះ​មក​ជា​មួយ​ស្រាប់​តែ​ម្ដង៕

·   0

កម្ពុជាស្ថិតក្នុងក្រសែភ្នែកអន្តរជាតិ ព្រោះក្រុមហ៊ុន Huawei ជ្រើសរើសរូប ប្រាសាទអង្គរវត្ត ដើម្បីផ្សព្វផ្សាយ និងធ្វើជា Wallpaper ផលិតផលថ្មី Huawei X2

from:https://www.khmerload.com
ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនព័ត៌មានវិទ្យា និងបច្ចេកវិទ្យា​ ទូរគមនាគមន៍ (ICT) ដ៏​​ឈាន មុខគេរបស់ពិភពលោក បានប្រកាស យករូប​ប្រាសាទ​ អង្គរ​វត្ត​ ដែល​ជា​បេតិកភណ្ឌពិភព លោក​ដ៏​ល្បី​ល្បាញ រ​បស់​កម្ពុជា​ ​មក​ផ្សព្វផ្សាយផលិតផលថ្មី Huawei X2 ម៉ូដែលថ្មីដ៏ ទំនើបរបស់ខ្លួន​។


យោងតាមសេចក្តី​ប្រកាសព័ត៌មាន​ពីការិយាល័យ​​កណ្តាល​នៅ​​ទី​ក្រុង Shenzhen ប្រទេសចិន បាន​លើក​ឡើង​​អំពី​កិត្យានុភាព​​ដ៏​ ល្បី​រន្ទឺទូទាំង​ ពិភព​លោក​ របស់​ប្រាសាទអង្គរវត្ត ដែលជាមោទនភាព​ ប្រកប​ដោយ​ក្តី​ ស្រឡាញ់​​ដ៏​ជ្រាល​ជ្រៅ ​របស់​ ប្រជាជនកម្ពុជា និងជាវិមាន​ សាសនា​ដ៏ធំ​បំផុត​ នៅ​ក្នុង​ពិភពលោក។ មិនតែប៉ុណ្ណោះ នៅក្នុងឆ្នាំ 2015 នេះ ប្រាសាទអង្គវត្ត ត្រូវបាន​គេហទំព័រ​ ទេសចរណ៍ដ៏ ល្បីមួយ ​tripadvisor.com កំណត់ឲ្យ​ ជាប់​ចំណាត់​ថ្នាក់​លេខ​1 ជាគោលដៅ ទេសចរណ៍ ប្រវត្តិសាស្រ្ត (#1 Travelers’ Choice Landmark) ល្អផ្ដាច់​គេ​ ក្នុង​ពិភពលោក។
លោក អែម យុទ្ធូ នាយកគ្រប់​គ្រង​ជាន់ខ្ពស់ផ្នែកទីផ្សារ បានមាន​ ប្រសាសន៍​ថា៖  «សម្រាប់ស្លាក​ សញ្ញា​លំដាប់​ពិភព​លោក​ ដូចជា Huawei ដែល​ បាន​ជ្រើស​រើស​ យក​​ប្រាសាទ អង្គរវត្តជា រូបភាពលម្អ ដើម្បី​​​ជា​ការ​​ ទាក់​ទាញ​ចំណាប់​អារម្មណ៍ ​លើ​ផលិតផល​ របស់ពួកគេ គឺជាកិត្តិយស ដ៏ធំធេង​មួយ ​សម្រាប់ ប្រជាជនកម្ពុជា ទាំង​មូល។» លោក​​បាន​ បន្ត​ទៀត​ថា៖ «ទំហំអេក្រង់​ ដ៏​ធំ​រហូត​ដល់​ 7 អ៊ីញ របស់ Huawei X2 នឹង​រំលេច​​ភាព ស្រស់ស្អាត និងភាពអស្ចារ្យនៃ ប្រាសាទ អង្គរវត្ត ហើយពិតជាជួយ​ជំរុញ​ ឲ្យ​អ្នកប្រើប្រាស់ Huawei X2 ជុំវិញពិភពលោក មក​ទស្សនាខេត្តសៀមរាបដែល នឹង​ចូលរួម​បង្កើន ប្រជាប្រិយភាព ដ៏​អស្ចារ្យ​របស់ ប្រាសាទ​​អង្គរវត្ត ឲ្យ​ក្លាយ​ ជាគោលដៅ​ទេសចរណ៍​ចម្បង​ មួយ​​បន្ថែម​ទៀត​»។

Huawei X2 គឺ​ជាបន្សំរវាងស្មាតហ្វូន និងថេប​ប្លេត​ដែល​ក្រុម​អ្នក​ជំនាញ​ បច្ចេកទេស ហៅថា ហ្វាប្លេត (phablet) ជាឧបករណ៍​ ដែល​ផ្ទុក​ ទៅ​​ដោយ​លក្ខណៈ​ ពិសេស​​​ដ៏​អស្ចារ្យ និងបំពាក់មក ជាមួយអេក្រង់ ទំហំចន្លោះពី 5 និង 6 អ៊ីញ​។ ហ្វាប្លេត ម៉ូដែល​ Huawei X2 ផ្តល់នូវ​គុណ​ភាព​ និង​មុខងារ​របស់​ ស្មាតហ្វូន​ដែល​ពោរ​ ពេញ​ដោយ​ ថាមពល​ខ្ពស់​ និង​បទពិសោធន៍​ អេក្រង់ធំ​របស់ ថេបប្លេត​។ ប៉ុន្ដែ Huawei X2 មានលក្ខណៈពិសេស​ លើ​ពីឧបករណ៍​ តែ​មួយ ​ព្រោះវាមាន​ អេក្រង់ទំហំ​ 7 ​អ៊ីញ ​ដ៏​ធំ​ទូលាយ​ ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ ដែលអាច​ បំពេញ​ចិត្ត​អតិថិជន ឲ្យ​រំភើប​រីករាយ​នឹង​​ភាពស្រស់ស្អាត របស់​រូបភាព នីមួយៗ​ដូចជា ប្រាសាទអង្គរវត្ត ឬវីដេអូ និងខ្សែ​ភាពយន្ត​ ជា​ដើម​។ លើសពីនេះទៅទៀត Huawei X2 មាន​រូប​រាង ស្តើងបំផុត​ កម្រាស់​ត្រឹម​តែ​ 7.18mm ហើយ​អាច​ភ្ជាប់ អ៊ីនធើណេត បាន​យ៉ាង​ឆាប់​រហ័ស​ ជាមួយនឹង ប្រព័ន្ធ 4G និង Wi-Fi ។
Huawei X2  បំពាក់ដោយអង្គ​ប្រតិបត្តិការ​ប្រភេទ​ 64-bit octa-core ទំហំ 2GHz និង​ស៊ីភីយូ Kirin 930 របស់​​ ក្រុម​ហ៊ុន​ Huawei ដោយ​ផ្ទាល់​ ជាមួយនិង​ជីភីយូ(GPU)​ ប្រភេទ​​ Mali-T628 ដែល​ច្នៃ​ប្រឌិត​ឡើង ​ដើម្បីជួយ ការងារ​លោក​អ្នកជា​ច្រើន ប្រកប​ដោយ​ភាព ងាយស្រួល ដូចជា​ ការហៅ​ទូរស័ព្ទ​ ចេញ​ជា​វីដេអូ មាន​ដំណើរ​ការ​​​ ស្រួល​​ មាន​​កម្មវិធី និង​ហ្គេម​កម្សាន្ត​ ច្រើន ព្រម​ទាំង​ដំណើរការ បានយ៉ាង​រលូន។ មិន​តែ​ប៉ុណ្ណោះ​ វាក៏បានផ្ដល់ នូវក្រាហ្វិក​ដែល​មាន​ល្បឿនលឿន​ និងដំណើរការ​ប្រកប ដោយ​ប្រសិទ្ធភាព ដែលធ្វើ​ឲ្យ​​លោក​ អ្នកអាច លេងហ្គេម​ ដែលមានកម្រិត​ក្រាហ្វិក​ខ្ពស់បាន យ៉ាងរីករាយ​​។
Huawei X2 នឹង​មានចេញ​លក់​ពីរប្រភេទ​ផ្សេងគ្នានៅក្នុង ប្រទេសកម្ពុជា និងជុំវិញ ពិភពលោក។ ប្រភេទ​ទី​ មួយនឹងមានRAM ទំហំ​ 2GB និងអង្គចងចាំ​​​ ទំហំ​16GB។ ចំណែក​មួយ​ ទៀតមាន ​RAM ទំហំ 3GB និងអង្គចងចាំ​ទំហំ​ 32GB ។ ម៉ូដែលទាំងពីរនេះនឹងភ្ជាប់​ មក​ជាមួយ​ កាមេរ៉ាប្រភេទ​ SLR ដោយកាមេរ៉ា​ ខាងក្រោយ មាន​ទំហំ 13MP និងកាមេរ៉ាមុខ​សម្រាប់​ ការ​ថត "Selfie"  ទំហំ 5MP ។ ដោយមាន microSD ទំហំ 128GB និងថាមពលថ្ម 5000mAh ដែលអាច​ឲ្យ​លោក​អ្នកស្តាប់​ ចម្រៀង​បាន​ 60 ម៉ោង ទស្សនាវីដេអូ​បាន​​ 12 ម៉ោង និងលេង​​ អ៊ីនធើណេត ​បាន​រហូត​ដល់​ 15 ម៉ោង។ ជា​ពិសេសហ្វាប្លេត​នេះ ​​ដំឡើង ដោយ​ប្រព័ន្ធ ប្រតិបត្តិការ Android 5.0 OS ។
សូម​បញ្ជាក់ថា Huawei X2 ដែលលម្អ​ដោយ​ Wallpaper នៃ​ប្រាសាទ​អង្គរវត្ត មានលក់​ នៅចុងសប្ដាហ៍នេះ​។ អ្វីដែលពិសេសនោះគឺ រាល់ការទិញ Huawei X2 និង ទូរស័ព្ទ Huawei ប្រភេទ 4G LTE គ្រប់ប្រភេទ អតិថិជន​ នឹង​ទទួលបាន កញ្ចប់ ប្រូម៉ូសិន​ ពិសេស Free ស៊ីម Smart និងទឹកប្រាក់ក្នុងប្រព័ន្ធ 120 USD ក្រៅប្រព័ន្ធ 5 USD  និង​ប្រើ​ប្រាស់អ៊ីនធើណេតពេញ មួយឆ្នាំ ឬស្មើនឹង 48,000 MB (4,000 MB ក្នុង 1 ខែ សម្រាប់រយៈពេល 12 ខែ)។
ព័ត៌មានបន្ថែមទាក់ទងនឹងផលិត ប្រូម៉ូសិន និងកម្មវិធីពិសេសៗរបស់ ក្រុមហ៊ុន Huawei  សូមចូលទៅកាន់ www.facebook.com/HuaweiDeviceCambodia ។


·   0

ដឹងថា ស្រីស្អាត ជប៉ុន ម្នាក់នេះ ជាអ្វីអត់? (មានវីដេអូ)

from:https://www.khmerload.com
ចិន៖ កាលពីពេលថ្មីៗនេះ ស្រីស្អាត ជនជាតិជប៉ុនម្នាក់ ត្រូវបានគេអញ្ជើញ មកកាន់ប្រទេសចិន ជាលើកដំបូង ហើយនាងបានធ្វើឲ្យ មនុស្សម្នា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីដឹងថានាង គ្រាន់តែជាមនុស្សយន្តប៉ុណ្ណោះ។

មនុស្សយន្ត ឈ្មោះ នាង Yang Yang
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សយន្ត ដែលមានរូបរាង និងមុខមាត់ជាស្រីស្អាតខាងលើនេះ គេដាក់ឈ្មោះឲ្យថា Yang Yang និងមានសមត្ថភាព អាចនិយាយ ច្រៀង និងអោប ដូចជាមនុស្សពិតៗផងដែរ។ មនុស្សយន្តនេះ ត្រូវបានគេដាក់បង្ហាញជូនទស្សនា នៅក្នុងកម្មវិធី តាំងពិព័រណ៍ Android Robot ក្នុងផ្សារទំនើប Takashimaya នាក្រុងសៀងហៃ កាលពីពេលកន្លងទៅថ្មីៗនេះ។
Yang Yang (មនុស្សយន្ត) ត្រូវបានរចនាឡើង ដោយក្រុមហ៊ុនឧស្សាហកម្ម Shanghai Shenqing (SSI) ដែលមានការចូលរួមសហការជាមួយនឹង លោកសាស្ត្រាចារ្យ ជប៉ុន Hiroshi Ishiguro ដែលជានាយកមន្ទីរពិសោធន៍ផ្នែកមនុស្សយន្តវ័យឆ្លាត នៅសាកលវិទ្យាល័យ Osaka ប្រទេសជប៉ុន។
លោកសាស្ត្រាចារ្យ Ishiguro ក៏បានថ្លែងក្នុងកម្មវិធី តាំងពិព័ណ៌នោះថា លោកសង្ឃឹមថា មានថ្ងៃមួយ មនុស្សយន្ត ដែលផលិតដោយមនុស្ស នឹងអាចមានសមត្ថភាព ជំនួសតារាសម្តែង និងតារាប្រជាប្រិយផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពី២ ទៅ ៣ខែមុន មនុស្សយន្ត Yang Yang ត្រូវបានគេឲ្យដឹងថា មានមុខមាត់ដូចទៅនឹង លោកស្រី អតីតអភិបាល រដ្ឋ Alaskan នៅសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែការលើកឡើងនេះ ត្រូវបានច្រានចោល ដោយអ្នកផលិតថា វាគ្រាន់តែជាការស្រដៀងគ្នា ដោយការចៃដន្យតែប៉ុណ្ណោះ៕

ចង់ដឹងមនុស្សយន្តនេះ មានលក្ខណៈ ដូចទៅនឹងមនុស្ស យ៉ាងណានោះ សូមទស្សនា វីដេអូខាងក្រោមនេះ៖

·   0

Canon EOS 5D Mark II

Canon EOS 5D MarkII គឺជាប្រភេទកាម៉េរាដែលមានសម្ថភាពខ្ពស់ក្នុុងការថតវីដេអូ និងរូបភាពបានយ៉ាងល្អ។ការថតភាពយន្ត នៅក្នុងកម្រិត full HD 1920 × 1080 និងSDTV នៅ មាន 640 × 480។ មីក្រូហ្វូន Monauralសម្រាប់អូឌីយ៉ូដែល ក្នុងអំឡុងពេល ថតវីដេអូ វាគ្មិន សម្រាប់ ការចាក់សារថ្មី និងmicrophone jack ដោត សម្រាប់ មីក្រូហ្វូន ស្តេរ៉េអូ ខាងក្រៅ។ការផ្សាយបន្តផ្ទាល់ ការមើលជាមុនដោយមានការមើលជាមុន ដោយផ្ទាល់ (ការគ្រប់គ្រងការ មើលជាមុននៃការពេញលេញ ប្រើប្រាស់ដែលជា លើកដំបូងសម្រាប់ វីដេអូនៅក្នុង ផលិតផល DSLRs មួយ)​​ហើយ Camera EOS 5D II ត្រូវ​បាន​ ប្រកាស​អោយដឺងនៅ ខែកញ្ញា ឆ្នាំ ២០០៨ ដោយ​ក្រុមហ៊ុន CANON នៅប្រទេសជប៉ុន។ Camera EOS 5D Mark IIត្រូវបានបង្កើតនៅប្រទេស ជប៉ុន ផងដែរ ហើយ Camera EOS 5D II បច្ចុប្បន្ន​ មានតម្លៃប្រហែល​ $3,398.55 ប៉ុណ្ណោះ។មានរូបភាពៈ


 

 

·   1

ខោ​ទ្រនាប់​​ថ្មី​ ការពារ​​សុខភាព​ផ្លូវ​ភេទ​​​​​​បុរស​ពី​​វិទ្យុសកម្ម​​

ប្រភបមកពីៈhttp://news.sabay.com.kh
ការ​ដាក់​ទូរសព្ទ​នៅ​ក្នុង​ហោប៉ៅ​ខោ​គឺ​អាច​​ផ្ដល់​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​ផ្លូវ​ភេទ​របស់​បុរស​ដោយ​សារ​ជាតិ​វិទ្យុសកម្ម។ ដោយ​សម្លឹង​ឃើញ​បញ្ហា​នេះ ​ទើប​អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​បាន​ខិត​ខំ​រិះ​រក​ឧបករណ៍​ដែល​អាច​​ជួយ​ទប់​ស្កាត់​បញ្ហា​នេះ​បាន។

radioactive-proof-underwear3

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ចំនួន​បួន​រូប​បាន​​​​​រួម​ដៃ​គ្នា​បង្កើត​ឡើង​នូវ​ខោ​ទ្រនាប់​មួយ​ប្រភេទ ​ដែល​មាន​ឈ្មោះ​ថា​ Kronjuwelen​ មាន​​សមត្ថភាព​អាច​ទប់​ស្កាត់​នូវ​ជាតិ​វិទ្យុសកម្ម​បាន​ដល់​ទៅ​៩៨​ភាគ​រយ។ ខោ​ទ្រនាប់​នេះ​ត្រូវ​បាន​ផលិត​ឡើង​អំពី​សារធាតុ​ប្រាក់ ​២០​ភាគរយ​  កប្បាស​​៦០​ភាគរយ​ និង​ ២០​ភាគរយ​ទៀត​ធ្វើ​ឡើង​ពី​ជាតិ​សរសៃ។​ ខោទ្រនាប់​ Kronjuwelen ​នឹង​មាន​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី​ ៣៣​ទៅ​៤០​ដុល្លារ។

ដើម្បី​បញ្ចៀស​បញ្ហា​សុខភាព​ផ្លូវ​ភេទ​​​អាច​កើត​មាន​ឡើង​ដោយ​សារ​ជាតិ​វិទ្យុសកម្ម​ ខោ​ទ្រនាប់​នេះ​អាច​នឹង​ជា​ជម្រើស​ល្អ​សម្រាប់​មនុស្ស​មួយ​ចំនួន។

radioactive-proof-underwearradioactive-proof-underwear1radioactive-proof-underwear5
​​​​​​​​​​​​

·   0

Nissan​ ចេញ​រថយន្ត​ Maxima 2016​ បំពាក់​បច្ចេកវិទ្យា​ថ្មី​​វាយ​លុក​ទីផ្សារ​​ដែរ

ប្រភពមកពីៈhttp://news.sabay.com.kh
ក្រុមហ៊ុន​ Nissan បាន​បង្ហាញ​នូវ​ថយន្ត​ Nissan Maxima ​២០១៦​ ​​ដើម្បី​ចូល​​វាយ​លុក​ទីផ្សារ​ជា​មួយ​​នឹង​បច្ចេកវិទ្យា​ថ្មី​ ព្រម​ទាំង​ការ​រចនា​នូវ​រូប​រាង​ថ្មី​ស្ទើរ​តែ​ទាំង​ស្រុង​ ដែល​ខុស​ពី​ឆ្នាំ​មុន​ៗ។

2016_Nissan_Maxima_teaser_01

រថយន្ត​ Nissan Maxima​ 2016 នេះ​ត្រូវ​បាន​ឲ្យ​ដឹង​ថា ​​មាន​កម្លាំង​ម៉ាស៊ីន​៣០០​សេះ​ ប្រភេទ​ V6​ ចំណុះ​ ៣,៥​លីត្រ​ ហើយ​គ្រឿង​ក្នុង​របស់​រថយន្ត​នេះ​ផង​ដែរ​មាន​ប្រមាណ​៦១​ភាគរយ​គឺ​ជា​គ្រឿង​ម៉ាស៊ីន​​ជំនាន់​ថ្មី។ មាន​ប្រព័ន្ធ​សុវត្ថិភាព​ពិសេស​ដោយ​ពិនិត្យ​មើល​បញ្ហា​ដែល​នៅ​ខាង​មុខ​ដើម្បី​ដំណើរ​ការ​ប្រព័ន្ធ​ចាប់​ប្រាំង​ដោយ​ស្វ័យ​ប្រវត្តិ។ ​ជា​មួយ​បច្ចេកវិទ្យា​ថ្មី​ ស៊ី​សាំង​តិច​ អាច​ឲ្យ​រថយន្ត​នេះ​ធ្វើ​ដំណើរ​បាន​យូរ​ជាង​មុន​ ដោយ​១០០​គីឡូម៉ែត្រ​ស៊ី​អស់​​សាំង​ត្រឹម​១១​លីត្រ​ប៉ុណ្ណោះ។

រថយន្ត​ Nissan Maxima​ ឆ្នាំ​២០១៦​​មាន​ដាក់​លក់​លើ​ទីផ្សារ​ពី​ពេល​នេះ​តទៅ​ជា​មួយ​នឹង​តម្លៃ​ប្រមាណ​ ៣៤ ០០០​ដុល្លារ​សហរដ្ឋអាមេរិក​ (ទីផ្សារ​បរទេស)។

nissan-sport-sedan-concept-digital-cluster

2016-Nissan-Maxima-Exterior-5

2016-Nissan-Maxima-Interior

2016-Nissan-Maxima-rear

nissan_maxima_redesign_2014

·   0

Sony បង្ហាញ​ Xperia Z3+​ ស្ដើង ស្រាល និង​​លឿន​​ជាង​​មុន​

ប្រភពមកពីៈhttp://news.sabay.com.kh
​ក្រុមហ៊ុន​ Sony ​បាន​ប្រកាស​ទូរសព្ទ​ជំនាន់​ថ្មី​មួយ​នៃ​ម៉ូដែល​​ Xperia Z3 ​ដែល​មាន​ឈ្មោះ​ថា​​ Xperia Z3+ ដែល​ម៉ូដែល​មួយ​នេះ​គឺ​ស្ដើង​ជាង​និង​ស្រាល​ជាង​ម៉ូដែល​មុន​ ហើយ​ថែម​ទាំង​​មាន​ល្បឿន​ដំណើរ​ការ​លឿន​ជាង​មុន​ថែម​ទៀត​ផង។
 xperia-z3-plus-gallery-3-1280x840-12fd8040ef7bf4608c3a4fe4d8892cae



​Xperia Z3+ ​​គឺ​មាន​កំពស់​ និង​ទទឹង​ដូច​ទៅ​នឹង​​ Xperia Z3​ (១៤៦ម.ម​ x ៧២ម.ម​) ប៉ុន្តែ​មាន​កម្រាស់​ស្ដើង​ជាង​ម៉ូដែល​មុន​ដោយ​មាន​កម្រាស់​​ត្រឹម​តែ ​​៦,៩ម.ម ​និង​​មាន​ទម្ងន់​ ​១៤៤​​។

​ជា​មួយ​នឹង​ CPU ​បាន​បំពាក់​ដោយ​​ octa-core Qualcomm Snapdragon 810 ដែល​ក្រុមហ៊ុន Sony​ បាន​អះអាង​ថា ​ដំណើរ​ការ​ល្អ​និង​មាន​ល្បឿនលឿន​​​ជាងម៉ូដែល​មុន។ ជា​មួយ​គ្នា​នោះ​ដែរ ​កាមេរ៉ា​ក៏​បាន​បង្កើន​ទំហំ​ដល់​ 5MP ​និង​កាមេរ៉ា​ក្រោយ​ទំហំ 20.7 MP​។ ចំណែក​ឯ​ថាមពល​ថ្ម​​ 2930 mAh ទាប​ជាង​ម៉ូដែល​មុន ​(3,100mAh) ប៉ុន្តែ​​ Sony ​អះអាង​ថា​ រយៈ​ពេល​ប្រើ​ប្រាស់​បាន ​២ ​ថ្ងៃ​ដូចគ្នា​ ប៉ុន្តែ​រយៈ​ពេល​សាក​លឿន​ជាង ​​ដោយចំណាយ​ពេល​ត្រឹម​តែ​ ៤៥​ នាទី​ប៉ុណ្ណោះ។

Xperia Z3+ ​នឹង​ត្រូវ​បាន​​ដាក់​លក់​ទូទាំង​ពិភពលោក​​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ​​​ ដែល​មាន​បួន​ពណ៌​ដូចជា​ ខ្មៅ ស ទង់ដែង​ និង​បៃតង​ខ្ចី រីឯ​​តម្លៃ​ពុំ​ទាន់​បាន​ប្រកាស​នៅ​ឡើយ​នោះ​ទេ។






លក្ខណៈ​សម្បត្តិ​សំខាន់ៗ​របស់ Xperia Z3+៖ ​

– អេក្រង់ ៥,២អ៊ីញ ប្រភេទ Full HD និង​មាន​ Resolution 1920 x 1080  pixels
– Memory៖ 32GB (អាច​បន្ថែម​ក្រៅ​បាន 128GB), RAM 3GB
– កាមេរ៉ា៖ ក្រោយ 20.7 MP ជា​មួយ​ Sony Exmor RS sensor និង​មុខ 5.1 MP
– ប្រព័ន្ធ​ប្រតិបត្តិការ៖  Android™ 5.0 (Lollipop)
– CPU៖ 64 bit Qualcomm Snapdragon 810 Octa Core processor (Quad-core 2.0 GHz + Quad core 1.5 GHz)
– ថាមពល​ថ្ម៖ 2930 mAh
– មិន​ជ្រាបទឹក​និង​ធូលី៕

xperia-z3-plus-gallery-4-1280x840-a85b3cdab30b9ae5fe19f15564eed5b8
xperia-z3-plus-when-fast-isnt-enough-a02ae24cafee56e0739b7456a7b3131f-940


xperia-z3-plus-copper-1280x840-f1aa8efe7845750b35b239c08090e95e



·   0

ចំណេះតិចតួច អំពីគន្លឹះ ជួយឲ្យអ្នក ទិញកុំព្យូទ័រយួរដៃ បានដោយភាព វ័យឆ្លាតបំផុត!

ប្រភពមកពីៈhttp://www.khmerload.com
ចំណេះ៖ នៅក្នុងថ្ងៃនេះ វេបសាយខ្មែរឡូត ចង់ចែករំលែកចំណេះដឹងបន្តិចបន្តួច ជូនដល់ប្រិយមិត្ត សំរាប់ជាប្រយោជន៍ ពេលដែលចង់ទិញ កុំព្យូទ័រប្រភេទយួរដៃ (Laptop) ប្រើប្រាស់។ តើគ្រាន់តែទិញ កុំព្យូទ័រយួរដៃ ត្រូវចាំបាច់ គិតច្រើនដល់ម្លឹង? សំរាប់អ្នកមានលុយច្រើន ប្រហែលមិនសូវចោទជាបញ្ហា តែសំរាប់អ្នកមាន ថវិកាមានកំណត់ ពិតជាអ្វីដែលត្រូវគិតគូរពិតមែន ព្រោះគ្មាននរណាម្នាក់ ដែលចំណាយអស់លុយហើយ ចង់បានរបស់ប្រើមិនត្រូវចិត្ត មិនត្រូវនឹងតំរូវការនោះទេ។ បើចឹងមែននោះ តោះស្វែងយល់ទាំងអស់គ្នា!


រូបភាពតំណាង


គ្រាន់តែនឹកឃើញចង់ទិញកុំព្យូទ័រប្រភេទ Laptop ភ្លាម គួរតែសួរខ្លួនឯងភ្លែតថា៖ ខ្ញុំមានកញ្ចប់ថវិកាសំរាប់ទិញខ្ទង់ប៉ុន្មានដុល្លារ? ខ្ញុំមានតម្រូវការធ្វើអ្វីខ្លះ ពេលទិញវាមក? ពីរសំនួរនេះ គ្រប់គ្រាន់ អាចឲ្យអ្នកដឹងពីគោលបំណងរបស់ខ្លួន បានហើយ។ ភាគច្រើន តម្រូវការមានដូចជា៖ ទិញយកមកប្រើប្រាស់ លើការងាររដ្ឋបាល(Word, Excel)? ឆែកអ៊ិនធើណេត ធ្វើកិច្ចការសាលា កិច្ចការស្រាវជ្រាវ ជាដើម? យកមកលេងហ្គេម? យកមកកាត់-ត រូបភាព-វីដេអូ? ទាំងនេះ សុទ្ធតែជា ហេតុផល ពេញនិយម ដែលអ្នកប្រើប្រាស់ភាគច្រើន ទិញកុំព្យូទ័រយកមកប្រើ។ ចុះកញ្ចប់ថវិកា ប៉ុន្មានដុល្លារនោះ យ៉ាងម៉េចទៅវិញ? រឿងលុយ នរណាគេក៏ដឹង និងចេះនិយាយដូចតែគ្នា ប៉ុន្តែ អ្វីដែលសំខាន់នោះ គឺថា តើកុំព្យូទ័រនោះ បានមកសមនឹង ថវិកាដែលយើងខំចំណាយ ដែរទេ ឬក៏ចំណាយអស់លុយច្រើន គគោក ឯគុណភាពយកមកប្រើមិនត្រូវចិត្ត មិនត្រូវតម្រូវការដែលខ្លួនឯងចង់បាន?

ដូច្នេះ និយាយត្រឹមនេះ ប្រិយមិត្តអាចនឹងយល់បានខ្លះហើយ ពីគោលបំណង ដែលខ្មែរឡូត ចង់ប្រាប់ ។ ចឹងយើងងាកមើល និងចាប់អារម្មណ៍ ទៅលើចំនុចសំខាន់ ដែលអ្នកត្រូវស្វែងយល់តែម្តង។

នៅពេលទិញ អ្វីដែលយើង ត្រូវមើលនោះ មានដូចជា៖ CPU, RAM, HARD DISK, VIDEO CARD,  អេក្រង់, សំបកកុំព្យូទ័រ, ទំហំ រូបរាង និងរចនាបថ -ល-។ ពាក្យទាំងអស់នេះ ប្រិយមិត្តភាគច្រើន ច្បាស់ជាបានដឹងហើយ ប៉ុន្តែពពួក Hardware ទាំងនេះ វាមានសេរ៊ី គុណភាព សមត្ថភាព ច្រើនប្រភេទខុសៗគ្នា ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ ការអភិវឌ្ឍន៍របស់អ្នកផលិត កាន់តែទៅមុខជានិច្ច ចឹងហើយ យើងត្រូវតែយល់ដឹងដែរ មិនមែនលឺតែឈ្មោះ លឺតែគេថា លឺតែគេប្រាប់ ឃើញតែខាងក្រៅ ហើយបែរជាយល់ថា អ្វីៗវាដូចគ្នានោះទេ។ ចឹងកុំឲ្យខាតពេលយូរ និងវែងអន្លាយខ្លាំងពេក ខ្មែរឡូត គ្រាន់តែលើកចំនុចគោលធំៗ ខ្លីៗ ដើម្បីជម្រាបជូន។

CPU : វាជាអ្នកធ្វើ Process ឬ គណនាដំណើរការ ទាំងឡាយរបស់កុំព្យូទ័រ។ វាប្រៀបបានដូចជា ខួរក្បាលចឹងដែរ បើសិនជាខួរក្បាលខ្សោយ គិតអ្វីក៏យឺត និងមិនសូវបានល្អ តាមហ្នឹងដែរ។ បើឃើញឈ្មោះដូចគ្នា កុំច្រឡំថាវាដូចគ្នាឲ្យសោះ ព្រោះវាមានឆ្នាំផលិត និងសមត្ថភាពខុសគ្នា។ ឧទាហរណ៍ថា ផលិតផល CPU ម៉ាក Intel ប្រភេទ Core i5 ឬ i7 អញ្ចឹងទៅចុះ។ ប្រិយមិត្តគ្រាន់តែឃើញ ឈ្មោះវា ប្រាកដជា ជ្រើសរើស i7 មិនខាន តែមុនពេលជ្រើសរើស ត្រូវមើលដែរ ថាតើវាផលិតឆ្នាំណា ម៉ូដែលអ្វី មានប៉ុន្មាន GHz មាន Clock Speed ប៉ុន្មាន អាច Turbo Boost បានប៉ុន្មាន? និយាយឲ្យស្រួលយល់ សេរ៊ីចុងក្រោយ វាតែងតែល្អ និងលឿនជាង។ ចឹងហើយបើសិនជា Core i-5 សេរ៊ីថ្មី វាអាចខ្លាំងជាង Core i-7 សេរ៊ីចាស់ ក៏មានដែរ។ នេះជាឧទាហរណ៍ជាក់ស្តែងមួយ ដែលខ្មែរឡូត ចង់ពន្យល់ ឲ្យប្រិយមិត្តបានយល់ កុំឲ្យចំណាយលុយ លើកុំព្យូទ័រ ដែលមានតម្លៃថ្លៃ ឬ ប្រហាក់ប្រហែលគ្នា ប៉ុន្តែគ្រឿងក្នុង បាន CPU ប្រភេទអន់ ប្រើបានតែបន្តិចហួសសម័យ ព្រោះកម្មវិធីសម័យឥឡូវ ធំៗណាស់ មិនថាហ្គេម ឬ កម្មវិធីអ្វីទេ បើសិនជា CPU រត់មិនរួច គឺចប់ហើយ ព្រោះប្រើអត់កើត បើមិនចឹងទេ ក៏ដើរយឺតដែរ។ ជាដំបូន្មានបន្ថែម លើចំនុចនេះថា គួរតែបើក Google ឆែកមើល ប្រភេទ CPU ហ្នឹងជាមុនសិន ដើម្បីដឹងពីព័ត៌មានលម្អិតរបស់វា កុំចាំតែអ្នកលក់ប្រាប់ ព្រោះគ្មាននរណាម្នាក់ ប្រាប់ថា របស់ដែលខ្លួនឯងលក់ ជារបស់អន់ទេ។

RAM : វាជាកន្លែងផ្ទុកទិន្នន័យបណ្តោះអាសន្ន។ ពេលយើងបើកកម្មវិធីអ្វីមួយ ទាមទារឲ្យមាន កន្លែងផ្ទុក ដើម្បីអាចឲ្យកម្មវិធីនោះ ដំណើរការនៅលើកុំព្យូទ័របាន។ មើលលើពាក្យ បណ្តោះអាសន្ន ឲ្យច្បាស់ វាមានន័យថា ពេលយើងបិទកម្មវិធី ទិន្នន័យរបស់កម្មវិធីនោះ វានឹងបាត់បង់ទៅវិញ។ ចឹងហើយ សួរថា បើកម្មវិធីកាន់តែធំ បើកកាន់តែច្រើនក្នុងពេលតែមួយ តើត្រូវការ RAM ច្រើនដែរទេ? វាអាស្រ័យ ទៅលើប្រភេទកម្មវិធីដែរ ខ្លះត្រូវការកន្លែងផ្ទុកបណ្តោះអាសន្នតិច ហើយខ្លះក៏ច្រើន។ ដូច្នេះ បើសិនជា ប្រិយមិត្ត ចង់បើកកម្មវិធីច្រើន ក្នុងពេលតែមួយ កុំឲ្យវាយឺត ឬ គាំង គួរតែដឹងហើយ ថាចង់បាន RAM ប៉ុន្មាន។ បច្ចុប្បន្នជាមធ្យម គួរតែមាន 8GB ឡើងទៅ ល្មមប្រើការបានច្រើនសមរម្យ។ ហើយបើ RAM ធំ វាមិនប្រាកដ ថាកុំព្យូទ័រហ្នឹង វាដើរលឿនទេ គឺវាអាស្រ័យលើខួរក្បាលអ្នកគិតដែរ (CPU) ឬ អ្នកបញ្ចូនរូបភាព (VGA)។ ចឹងសមត្ថភាពរបស់ Hardware និមួយៗ ត្រូវដើរទន្ទឹមគ្នាដែរ ទើបទទួលបាន លទ្ធផល គួរជាទីគាប់ចិត្ត។ តោះនិយាយចំនុចបន្ទាប់ទៀត!

HARD DISK : ច្បាស់ណាស់ គ្មានអ្នកប្រើកុំព្យូទ័រណា មិនស្គាល់ពាក្យនេះទេ។ តែបើសិនជា សួរថាគេចេញដល់សេរ៊ីណា ឬបច្ចេកវិទ្យាណាហើយ អាចនឹងទាល់គំនិតក៏អាចថាបាន ព្រោះយើងម្នាក់ៗ មិនមែនសុទ្ធតែជាអ្នក តាមដានការអភិវឌ្ឍន៍របស់វាទេ។ ចឹងហើយ យើងមិនចាំបាច់អ្វី ទៅដឹងស៊ីជម្រៅពេកដែរ គ្រាន់តែដឹងពីម៉ាក ប្រភេទ និងសមត្ថភាពវាទៅបានហើយ។ បច្ចុប្បន្ននេះ Hard Disk ដែលគេនិយម ប្រើប្រាស់មាន ៣ប្រភេទ៖ HDD (Hard Disk Drive), SSHD (Solid State Hard Drive) និង SSD (Solid State Drive)។ ទាំង៣នេះ គេចង់បានជាងគេគឺ SSD ដែលមានបច្ចេកវិទ្យាចុងក្រោយ បញ្ជូនទិន្នន័យចេញចូល ឬផ្ទុក បានលឿនរហ័សទាន់ចិត្ត ហើយថែមទាំងមានរូបរាង តូចស្តើងនិងស្រាល ប៉ុន្តែនិយាយពីតម្លៃវិញ វាពិតជាថ្លៃមែន គឺថ្លៃជាង HDD និង SSHD។ សំរាប់ HDD ជាសេរ៊ី ចេញមុនដំបូងគេ ក្នុងចំណោមទាំង៣នេះ ដែលវាត្រូវបានគេប្រើប្រាស់ យ៉ាងទូលំទូលាយ យូរយារណាស់មកហើយ ដោយតម្លៃ ក៏ធូរថ្លៃជាងគេដែរ ប៉ុន្តែសមត្ថភាពវា មិនអាចប្រកួតប្រជែងជាមួយ ប្រភេទ ២ ទៀត ខាងលើបានទេ។ ចំពោះ SSHD វិញ និយាយឲ្យស្រួលយល់ វាដូចជាកូនកាត់អីចឹងដែរ មានន័យថា វាជាការរួមផ្សំរវាង HDD លាយជាមួយនឹង SSD។ លាយម៉េចទៅ? ឧទាហរណ៍ 1000 GB របស់ SSHD មាន 128GB ជា SSD និងសល់ប៉ុន្មានជា HDD ជាដើម។ សង្ឃឹមថាប្រិយមិត្ត យល់ត្រង់ចំនុចនេះ បើលម្អិតថែមទៀត ខ្លាចកាន់តែវែងអន្លាយ។ តោះចំនុចបន្ទាប់ទៀត!

VIDEO CARD : វាជាបន្ទះដោតមួយ មានមុខងារ ផ្តល់រូបភាពទៅឲ្យកុំព្យូទ័រ។ បើសិនជា Video Card សេរ៊ីថ្មី និងមានសមត្ថភាពកាន់តែខ្លាំង នោះកំរិតរូបភាព ដែលបង្ហាញលើអេក្រង់ ក៏កាន់តែច្បាស់ល្អ និងដំណើរការរលូន ទៅតាមនោះដែរ។ ហេតុអ្វី? អ្នកផលិតកម្មវិធី ឬ ហ្គេម អភិវឌ្ឍន៍កាន់តែទៅមុខជានិច្ច ឯរូបភាព កាន់តែច្បាស់ មានទំហំកាន់តែធំ នឹងធ្វើឲ្យរូបភាព កាន់តែទាក់ទាញទៅតាមនោះដែរ ដូច្នេះហើយ សួរថា បើសិនជាកុំព្យូទ័រមាន Video Card សេរ៊ីចាស់ និងមានសមត្ថភាព មិនគ្រប់គ្រាន់ទេនោះ តើអាចដំណើរការកម្មវិធី ដែលគេខំផលិតថ្មីៗនោះ បានទេ? ចម្លើយច្បាស់ជា អត់ហើយ បើមិនអីចឹងទេ ក៏ដើរយឺត ឬ គាំងៗដែរ ព្រោះសមត្ថភាពអត់ដល់ តម្រូវការ ដែលកម្មវិធីនោះ ទាមទារឲ្យមាន (Requirement)។

មកដល់ត្រឹមនេះ ដូចជាច្រើនដែរហើយ ខ្លាចប្រិយមិត្តអានយូរងងុយដេក ចឹងយើងសរុបសេចក្តីមកវិញ គឺថាសួរខ្លួនឯង នូវសំនួរពីរ ដូចបានជម្រាបខាងដើម រួចងាកមកពិនិត្យលើ គ្រឿងក្នុងរបស់កុំព្យូទ័រ Laptop នោះ ថាតើវាមានសមត្ថភាព ធ្វើអ្វីដែលយើងចង់បាន និងសមតម្លៃដែលយើង ចំណាយដែរទេ? ឧទាហរណ៍មួយទៅចុះ ដូចជា Laptop ពីរ មានរូបរាង និងប្រភេទដូចគ្នាបេះបិត ប៉ុន្តែបែរជា មួយមានតម្លៃថ្លៃជាងទៅវិញ។ ហេតុនេះហើយ យើងមើលទៅលើ គ្រឿងក្នុងរបស់វា (Specification) ថាវាមានអ្វីខ្លះ ទើបបានជាវាថ្លៃ ឬ ថោក។ ពេលខ្លះ កុំព្យូទ័រមួយ គេដាក់តម្លៃធូរថ្លៃមែន តែអាចមកពីកត្តាមួយចំនួន ដូចជា គ្រឿងក្នុងវាសេរ៊ីចាស់ ម៉ូដែលចាស់ចេញយូរហើយ សំបកវាជ័រ ឆាប់ខូច ឆាប់ប្រឡាក់ ឆាប់ឆ្កូត ម៉ាស៊ីនវាឆាប់ក្តៅ ជាដើម -ល- និង -ល- នៅមានច្រើនទៀត តែរៀបរាប់អត់អស់។ គ្មានរណាគេ លក់របស់សេរ៊ីថ្មី ដែលនរណាៗ ចង់បាន ក្នុងតម្លៃថោកទេ លុះត្រាតែរបស់នោះ គេលែងសូវត្រូវការ ទើបចេះតែលក់ឲ្យដាច់ៗ អស់ពីស្តុកទៅ កុំឲ្យផ្អូម ណាមួយរបស់ថោក លក់ឆាប់ដាច់ ព្រោះអ្នកទិញ មិនសូវជាចេះមើល កុំព្យូទ័រទេ។ ទាំងនេះជាហេតុផល ដែលខ្មែរឡូត ចង់ចែករំលែកចំណេះដឹងបន្តិចបន្តួចនេះ ឲ្យប្រិយមិត្តបានជ្រាប ព្រោះមិនចង់ឲ្យ ការចំណាយថវិកា ដែលខំរកមកយ៉ាងលំបាក បែរជាទិញបានរបស់ដែលប្រើហើយ មិនពេញចិត្ត មិនត្រូវតម្រូវការ ប្រើឆាប់ខូច ឬខ្ចះខ្ចាយមិនចាំបាច់នោះ។

រីឯចំនុចសល់ប៉ុន្មានទៀត អាស្រ័យទៅលើ ចំណង់ចំណូលចិត្ត របស់ប្រិយមិត្ត ដូចជា ទំហំ រូបរាង រចនាបថ ជាដើម។ តែចង់បន្ថែមមួយទៀតត្រង់ Resolution លើអេក្រង់កុំព្យូទ័រ បើសិនជាអាច គួរតែយកកំរិត Full HD (1920 x 1080) ព្រោះមើលទៅច្បាស់ ត្រជាក់ភ្នែក និងអាចបើកវីដេអូ ហ្គេម ឬ កម្មវិធី ដែលមានកំរិតរូបភាពធំៗបាន។ តែធម្មតាទេ របស់ដែលកាន់តែទំនើប និងបច្ចេកវិទ្យាចុងក្រោយ តម្លៃវាកាន់តែឡើង ទៅតាមនោះដែរ៕

ប្រិយមិត្ត យល់ស្របដែរទេ ចំពោះចំនុចទាំងអស់ ដូចបានរៀបរាប់ខាងលើនេះ? ខ្មែរឡូតដឹង ថាអ្នកខ្លះដឹងរួចហើយ តែមានខ្លះ អាចនឹងមិនធ្លាប់បានចាប់អារម្មណ៍ លើចំនុចទាំងនេះ។ ដូច្នេះ វាគ្រាន់តែជា ការចែករំលែកចំណេះដឹងតូចមួយ ប៉ុណ្ណោះ។ រីករាយបញ្ចេញមតិ របស់អ្នក នៅខាងក្រោម ឲ្យខ្មែរឡូត បានដឹងផងណា!

·   0

ឡូយម៉េស! ឥឡូវមាន ឧបករណ៍ បច្ចេកវិទ្យា ដែលអាចឲ្យយើង បិទបើកភ្លើង តាមរយៈ ទូរស័ព្ទដៃ បានទៀត (មានវីដេអូ)

ប្រភពមកពីៈhttp://www.khmerload.com

អាមេរិក៖ បច្ចេកវិទ្យា ក្នុងសម័យនេះ កំពុងតែ វិវត្តន៍ខ្លួនទៅ មុខយ៉ាងរហ័ស និងបានបង្កើត ឡើងមកនូវ ឧបករណ៍ថ្មីៗ ប្លែកៗដែល មានប្រយោជន៍ ក្នុងការជួយ ការងារ និងការរស់នៅ ប្រចាំថ្ងៃ របស់មនុស្ស ជាច្រើនបែប ហើយនាពេលថ្មីៗនេះ មានឧបករណ៍ មួយប្រភេទ ដែលអាចឲ្យ មនុស្សធ្វើការ បិទឬបើក ភ្លើងនៅក្នុងផ្ទះ របស់ពួកគេបាន តាមរយៈទូរស័ព្ទដៃ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ឧបករណ៍ដ៏ ថ្មីប្លែកនេះ មានឈ្មោះថា Switchmate ច្នៃឡើងដោយ ក្រុមវិស្វករនៅ ឯរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលវាមាន សមត្ថភាពពិសេស សម្រាប់ឲ្យមនុស្ស ធ្វើការបិទ ឬបើកភ្លើង នៅក្នុងគេហដ្ឋាន របស់ពួកគេ តាមរយៈការ បញ្ជាតាមទូរស័ព្ទដៃ ដោយមិនចាំបាច់ ត្រូវដើរទៅចុច ឬប៉ះនៅត្រង់ កុងតាក់ភ្លើង ដោយផ្ទាល់ នោះឡើយ។
ក្រុមវិស្វករ ដែលបង្កើត Switchmate នេះឡើងបាន បញ្ជាក់ថា ឧបករណ៍មួយនេះ បានផ្តល់នូវ សារៈប្រយោជន៍ ជាច្រើនដល់មនុស្ស ហើយយើងអាច ប្រើប្រាស់ និងដាក់ភ្ជាប់វា ជាមួយនឹង ចរន្តភ្លើង របស់យើង ដោយមិនចាំបាច់ ធ្វើការដាក់ ឬតខ្សែភ្លើង សាជាថ្មីឡើយ។ លើសពីនេះទៀត Switchmate អាចគ្រប់គ្រងបាន ដោយគ្រាន់តែ ប្រើប្រាស់កម្មវិធី នៅលើទូរស័ព្ទដៃ ដើម្បីបញ្ជា កុងតាក់នៅខាងក្នុង ឧបករណ៍នោះ ក្នុងការបិទ ឬបើកភ្លើង តាមរយៈ Bluetooth។

រូបរាងនៃ ឧបករណ៍បច្ចេកវិទ្យា Switchmate
លោក Daniel Peng អ្នកចូលរួម បង្កើតឧបករណ៍ មួយនេះបាន និយាយថា “ការប្រើប្រាស់ Switchmate គឺមានឡើង តាមរយៈការភ្ជាប់ ឧបករណ៍នេះ ពីខាងក្រៅនៃ កុងតាក់ភ្លើង ដោយប្រើប្រាស់ មេដែកនៅខាងក្នុង ហើយវាក៏មាន ប៊ូតុងសម្រាប់ ចុចបិទឬ បើកភ្លើងផងដែរ ដើម្បីបង្ការ នៅពេលណា ដែលទូរស័ព្ទដៃ របស់អ្នក អស់ថ្មឬក៏ មិនអាចធ្វើការ បញ្ជាទៅលើ ឧបករណ៍នោះបាន ដូច្នេះអ្នកនៅតែ អាចបិទឬបើកភ្លើង តាមចិត្តដែល អ្នកចង់បាន ដដែល”។
លើសពីនេះទៀត អ្នកក៏អាច ធ្វើការកំណត់ ពេលវេលា ក្នុងការបិទ ឬបើកភ្លើង ក្នុងផ្ទះរបស់ អ្នកបានផងដែរ មានន័យថា អ្នកអាចកំណត់ ម៉ោងណាដែល ភ្លើងត្រូវបើក ហើយម៉ោងណា ដែលភ្លើងត្រូវបិទ។ រីឯថាមពលថ្ម របស់ឧបករណ៍ មួយនេះ អាចប្រើប្រាស់ បានចាប់ពី ៨ ដល់១២ខែ។
ចំពោះតម្លៃវិញ គឺត្រូវបាន គេដឹងថា អាចមានតម្លៃ ៤៩ដុល្លារ សម្រាប់ការ កុម្ម៉ង់ទិញមុន ក៏ប៉ុន្តែពេលនេះ Switchmate អាចរកទិញបាន តែនៅក្នុងប្រទេស កាណាដា និងសហរដ្ឋអាមេរិក ប៉ុណ្ណោះ សម្រាប់ប្រទេស ដទៃទៀតនឹងមាន នៅពេលឆាប់ៗ ខាងមុខនេះ៕

Switchmate នៅពេលដែល ដាក់ភ្ជាប់ជាមួយ នឹងភ្លើងនៅ ក្នុងគេហដ្ឋាន
https://youtu.be
·   0

សាកលវិទ្យាល័យ នៅអាមេរិក ប្រកាសផ្តល់អាហារូបករណ៍ «ហ្គេម» ដល់អ្នកចូលចិត្តលេងហ្គេម (មានវីដេអូ)

ប្រភបមកពីៈhttp://www.khmerload.com
អាមេរិក៖ វាជារឿងដ៏ កម្រនិង គួរឲ្យភ្ញាក់ផ្អើលមួយ ដែលមហាវិទ្យាល័យ មួយកន្លែងរបស់ សហរដ្ឋ អាមេរិក បានប្រកាសអំពី ការដាក់បញ្ចូល វីដេអូហ្គេម ឲ្យក្លាយទៅជា ប្រភេទកីឡា ជាផ្លូវការ របស់ខ្លួន ព្រមទាំង ផ្តល់ជូននូវ អាហារូបករណ៍ សម្រាប់អ្នកលេងហ្គេម ទៀតផង។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា សាកលវិទ្យាល័យ ផ្នែកសិល្បៈសេរី Pikeville ដែលស្ថិត នៅក្នុងទីក្រុង Kentucky សហរដ្ឋ អាមេរិក បានប្រកាសផ្តល់ អាហារូបករណ៍ ដល់អ្នកដែល លេងវីដេអូហ្គេម League of Legends (LOL) ដែលជាប្រភេទ ហ្គេមអនឡាញ ដ៏ល្បីមួយ ចាប់ពីរដូវ ស្លឹកឈើជ្រុះ នេះតទៅ ដែលនេះគឺជា លើកដំបូងបំផុត ហើយដែលសាលា មួយនេះបាន សម្រេចធ្វើ បែបនេះ។
លោក Bruce Parsons នាយកផ្នែកផ្សព្វផ្សាយ នៃមហាវិទ្យាល័យ Pikeville បាននិយាយថា “ពិតណាស់ហ្គេម មួយនេះកំពុង តែក្លាយជា ភាពពេញនិយម របស់មនុស្ស ទូទាំងពិភពលោក ទៅហើយ។ ម្យ៉ាងវិញទៀត ហ្គេមនេះតម្រូវ ឲ្យមានការប្រកួតរវាង មនុស្ស២ក្រុម ដែលក្នុង១ក្រុមៗ មានសមាជិក ៥នាក់ ដោយទាមទារឲ្យ ពួកគេត្រូវ ការហ្វឹកហាត់, ភាពស្ទាត់ជំនាញ និងការសហការ គ្នាក្នុងក្រុម ដើម្បីអាច ទទួលបានជោគជ័យ”។

រូបភាពនៃ ហ្គេមអនឡាញ League of Legends (LOL)
លោក Parsons បានបន្តទៀតថា “ហ្គេមមួយនេះ គឺប្រៀបបាន ដូចជាការ ផ្តល់ជូនដល់ សិស្សរបស់ សាលានេះនូវ បច្ចេកវិទ្យាដ៏ប្លែកមួយ។ ម្យ៉ាងវិញទៀត ចំពោះអ្នកដែល អាចទទួលបាន អាហារូបករណ៍ ពីសាលាបាន នោះពួកគេត្រូវ មានពិន្ទុ GPA ដែលអាចជឿ ទុកចិត្តបាន ក្រោយមក ពួកគេនឹង ត្រូបានផ្តល់ឲ្យ នូវពេលវេលា ហ្វឹកហាត់ ព្រមទាំងបច្ចេកទេស ដើម្បីចូលរួមក្នុង កម្មវិធីប្រកួត នានា ទាំងក្នុងនិង ក្រៅសាលា ផងដែរ”។
ផ្អែកទៅលើ គេហទំ័ព័រ UPike បានបង្ហាញថា មហាវិទ្យាល័យនេះ បង្កើតកម្មវិធី នេះឡើងគឺ ដើម្បីប្រកួតប្រជែង ផ្នែកហ្គេមអនឡាញ ឬក៏ E-sport ជាមួយនឹង សាលាដទៃទៀត ក្នុងនោះក៏មាន មហាវិទ្យាល័យ Collegiate Star Leage ដែលស្ថិតនៅតំបន់ អាមេរិកខាងជើង ផងដែរ។
លើសពីនេះទៀត លោក Dr. James L. Hurley ប្រធាននៃ គេហទំព័រ UPike បាននិយាយថា “រឿងមួយនេះ គឺបានផ្តល់ប្រយោជន៍ ជាច្រើនដល់សិស្ស ព្រោះថាដើម្បីក្លាយជា អ្នកជំនាញ លេងហ្គេម ពួកគេត្រូវមាន គំនិតប្រកួតប្រជែង យ៉ាងខ្លាំងក្លា ព្រមទាំង មានការប្រឹងប្រែង និងចេះសហការ ជាមួយអ្នកដទៃ យ៉ាងល្អបំផុត និងចេះប្រើប្រាស់ ផ្នែកបច្ចេកវិទ្យាខ្ពស់ ទើបអាចសម្រេចបាន ដែលកត្តាទាំងនេះ គឺជាចំណុចសំខាន់ ដែលនិស្សិត ទាំងអស់ត្រូវ តែមាន”៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាពនៃ មហាវិទ្យាល័យ Pikeville របស់សហរដ្ឋ អាមេរិក
វីដេអូបង្ហាញពី ប្រភេទហ្គេមអនឡាញ LOL៖

·   0