ប្រភពមកពីៈhttps://www.khmerload.com
តួខ្លួនធ្វើពីលោហៈ ជាមួយអេក្រង់ធំទំហំ6 អ៊ីញ
និងបច្ចេកវិទ្យាសម្គាល់ក្រយ៉ៅ ដៃល្បឿនលឿន ព្រមទាំងកាមេរ៉ាទំហំ 13MP
ធ្វើឲ្យ Huawei Mate 7 ក្លាយជាកំពូលស្មាតហ្វូនរបស់ Huawei នៅចុងឆ្នាំ
2014។ យ៉ាងណាក៏ដោយក្រុមហ៊ុនស្មាតហ្វូន លំដាប់ទី 03
ពិភពលោកកំពុងតែខិតខំ ប្រឹងប្រែងសម្រិត សម្រាងដើម្បីឲ្យ Mate 8
មានរូបរាងកាន់តែប្រណីត និងទាក់ទាញ ជាងសិស្សច្បង Mate 7។
កន្លងមកមានការបែកធ្លាយនូវរូបរាងមួយចំនួនពីរូបរាងរបស់ Huawei Mate 8
ប៉ុន្តែព័ត៌មាន ទាំងនោះយ៉ាងដូចជាមិនសូវច្បាស់ លាស់ និងព័ត៌មានមួយចំនួន
លាយឡំបញ្ចូលជាមួយ Mate S។ ចំណែកប្រពភថ្មី ដែលគួរឲ្យទុកចិត្តបាននេះ
បានពាំនាំមក នូវរូបរាងរបស់ Huawei Mate 8 និងលក្ខណៈពិសេសរបស់វា។
Huawei Mate 8 នឹងបំពាក់ដោយអេក្រង់ទំហំធំទូលាយរហូតដល់ 6.0 អ៊ីញ 1440p
និងប្រើប្រាស់ បន្ទះឈីបប្រភេទថ្មី Kirin 950 ដែលលឿន
និងមានថាមពលខ្លាំង ទាំងនេះអរគុណ ដល់បច្ចេកវិទ្យារបស់ 16nmFinFET និង big
LITTLE។ CPU ទាំង 8 គ្រាប់របស់ Huawei Mate 8 បែងចែកជាពីរគឺ 4
គ្រាប់ជាប្រភេទ Cortex-A72 មានទំហំ 2.4 GHz និង 4 គ្រាប់ទៀតជាប្រភេទ
Cortex-A53 មានទំហំ 2.0 GHz ដែលខ្លាំងជាង Samsung Exynos 7420 និង Qualcomm
Snapdragon 810។
GPU របស់ Huawei Mate 8 គឺអស្ចារ្យជាងត្រកូល Mate ស៊េរីមុន បំពាក់ដោយ
ARM Mali-T880 ភ្ជាប់ជាមួយ ani7 coprocessor និង
ឈីបសំឡេងលក្ខណៈឯករាជ្យចំនួន 4 ប្រភេទ Tensilica Hi-Fi។ អង្គចងចាំរបស់
Huawei Mate 8 មាន 2 ប្រភេទគឺ RAM 4GB ជាមួយ ROM 64GB និង RAM 3GB ជាមួយ
ROM 32GB។
តម្លៃរបស់ Huawei Mate 8 ដែលជាកំពូលស្មាតហ្វូន Huawei លំដាប់ Hi-End
មួយនេះ ត្រូវបានគេទម្លាយថា មានតម្លៃប្រហែល $520 សម្រាប់ RAM ទំហំ 3GB និង
$610 សម្រាប់ RAM 4GB។
ស្មាតហ្វូនម៉ូដែលនេះត្រូវបានគេរំពឹងថានឹងចេញលក់នៅក្នុងខែវិច្ឆិកា ឬខែធ្នូ
មុនបំណាច់ឆ្នាំ 2015៕
បែកធ្លាយរូបរាង និងលក្ខណៈពិសេស របស់ Huawei Mate8
Filed in:
បច្ចេកវិទ្យាថ្មី
About liv samnang
Author Description here.. Nulla sagittis convallis. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit.