Real Madrid នៅតែ ក្រាញ់ននាល ចង់បាន អ្នកចាំទី ដៃស្អិត David de Gea ពី Man Utd

·   0

ប្រភពមកពីៈwww.khmerload.com

អេស្ប៉ាញ៖ យោងតាមប្រភពព័ត៌មាន របស់ប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុមស្រមោលស Real Madrid នៅតែក្រាញ់ននាល និងបានប្តេជ្ញាចិត្ត ក្នុងការចុះហត្ថលេខា ទិញយក អ្នកចាំទីដៃស្អិត ពីក្រុមបិសាចក្រហម Manchester United នៅរដូវកាលក្រោយនេះ។

អ្នកចាំទី សញ្ជាតិអេស្ប៉ាញ វ័យ២៤ឆ្នាំ David de Gea របស់ក្រុមបិសាចក្រហម Manchester United
គួររំលឹកផងដែរថា អ្នកចាំទី សញ្ជាតិអេស្ប៉ាញ វ័យ២៤ឆ្នាំ David de Gea រូបនេះ គឺជាមុខព្រួញ ដ៏សំខាន់មួយ សម្រាប់ក្រុម ស្រមោលស Real Madrid នៅក្នុងរដូវកាលនេះ ហើយក៏ធ្លាប់បាន ព្រៀមព្រាងគ្នា ក្នុងការផ្ទេរទៅ ក្រុមស្រមោលស Real Madrid ផងដែរ ប៉ុន្តែដោយសារតែ ការរត់ឯកសារ មានការយឺតយ៉ាវ ដូច្នេះហើយទើប អ្នកចាំទី David de Gea នៅតែលេងឲ្យ ក្រុមបិសាចក្រហម Manchester United របស់ប្រទេសអង់គ្លេស ដដែរ។
ទោះបីជាយ៉ាងណា បើតាមប្រភពមួយចំនួន បានបញ្ជាក់ថា អ្នកចាំទីរូបនេះ នៅតែជាអាទិភាព សម្រាប់ក្រុមបាល់ទាត់ Real Madrid។

យ៉ាងណាមិញ អ្នកចាំទី របស់ក្រុមបាល់ទាត់ Real Madrid បច្ចុប្បន្ននេះ គឺ Keylor Navas បានជួយសង្គ្រោះបាល់ ជាច្រើនលើក ច្រើនសារផងដែរ ប៉ុន្តែអ្នកជំនាញ បាល់ទាត់អេស្ប៉ាញ ជឿជាក់ថា ក្លិបមួយនេះ កំពុងតែធ្វើឲ្យ អ្នកចាំទី David de Gea ក្លាយជា អ្នកចាំទីលេខមួយថ្មី របស់ពួកគេ។
អតីតអ្នកនិពន្ធកីឡា ប្រចាំគេហទំព័រ Marca របស់ប្រទេសអេស្ប៉ាញ លោក Eduardo Inda បាននិយាយថា «Real Madrid មានបំណងចុះហត្ថលេខា ទិញយក David de Gea នារដូវកាលក្រោយនេះ បើទោះបីជា Keylor Navas ធ្វើបានយ៉ាងល្អ ព្រោះពួកគេចង់មាន អ្នកចាំទី២នាក់ នៅឆ្នាំក្រោយ»៕

Subscribe to this Blog via Email :