from:https://www.khmerload.com
ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនព័ត៌មានវិទ្យា និងបច្ចេកវិទ្យា ទូរគមនាគមន៍ (ICT) ដ៏ឈាន មុខគេរបស់ពិភពលោក បានប្រកាស យករូបប្រាសាទ អង្គរវត្ត ដែលជាបេតិកភណ្ឌពិភព លោកដ៏ល្បីល្បាញ របស់កម្ពុជា មកផ្សព្វផ្សាយផលិតផលថ្មី Huawei X2 ម៉ូដែលថ្មីដ៏ ទំនើបរបស់ខ្លួន។


យោងតាមសេចក្តីប្រកាសព័ត៌មានពីការិយាល័យកណ្តាលនៅទីក្រុង Shenzhen ប្រទេសចិន បានលើកឡើងអំពីកិត្យានុភាពដ៏ ល្បីរន្ទឺទូទាំង ពិភពលោក របស់ប្រាសាទអង្គរវត្ត ដែលជាមោទនភាព ប្រកបដោយក្តី ស្រឡាញ់ដ៏ជ្រាលជ្រៅ របស់ ប្រជាជនកម្ពុជា និងជាវិមាន សាសនាដ៏ធំបំផុត នៅក្នុងពិភពលោក។ មិនតែប៉ុណ្ណោះ នៅក្នុងឆ្នាំ 2015 នេះ ប្រាសាទអង្គវត្ត ត្រូវបានគេហទំព័រ ទេសចរណ៍ដ៏ ល្បីមួយ tripadvisor.com កំណត់ឲ្យ ជាប់ចំណាត់ថ្នាក់លេខ1 ជាគោលដៅ ទេសចរណ៍ ប្រវត្តិសាស្រ្ត (#1 Travelers’ Choice Landmark) ល្អផ្ដាច់គេ ក្នុងពិភពលោក។
លោក អែម យុទ្ធូ នាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សារ បានមាន ប្រសាសន៍ថា៖ «សម្រាប់ស្លាក សញ្ញាលំដាប់ពិភពលោក ដូចជា Huawei ដែល បានជ្រើសរើស យកប្រាសាទ អង្គរវត្តជា រូបភាពលម្អ ដើម្បីជាការ ទាក់ទាញចំណាប់អារម្មណ៍ លើផលិតផល របស់ពួកគេ គឺជាកិត្តិយស ដ៏ធំធេងមួយ សម្រាប់ ប្រជាជនកម្ពុជា ទាំងមូល។» លោកបាន បន្តទៀតថា៖ «ទំហំអេក្រង់ ដ៏ធំរហូតដល់ 7 អ៊ីញ របស់ Huawei X2 នឹងរំលេចភាព ស្រស់ស្អាត និងភាពអស្ចារ្យនៃ ប្រាសាទ អង្គរវត្ត ហើយពិតជាជួយជំរុញ ឲ្យអ្នកប្រើប្រាស់ Huawei X2 ជុំវិញពិភពលោក មកទស្សនាខេត្តសៀមរាបដែល នឹងចូលរួមបង្កើន ប្រជាប្រិយភាព ដ៏អស្ចារ្យរបស់ ប្រាសាទអង្គរវត្ត ឲ្យក្លាយ ជាគោលដៅទេសចរណ៍ចម្បង មួយបន្ថែមទៀត»។


Huawei X2 គឺជាបន្សំរវាងស្មាតហ្វូន និងថេបប្លេតដែលក្រុមអ្នកជំនាញ បច្ចេកទេស ហៅថា ហ្វាប្លេត (phablet) ជាឧបករណ៍ ដែលផ្ទុក ទៅដោយលក្ខណៈ ពិសេសដ៏អស្ចារ្យ និងបំពាក់មក ជាមួយអេក្រង់ ទំហំចន្លោះពី 5 និង 6 អ៊ីញ។ ហ្វាប្លេត ម៉ូដែល Huawei X2 ផ្តល់នូវគុណភាព និងមុខងាររបស់ ស្មាតហ្វូនដែលពោរ ពេញដោយ ថាមពលខ្ពស់ និងបទពិសោធន៍ អេក្រង់ធំរបស់ ថេបប្លេត។ ប៉ុន្ដែ Huawei X2 មានលក្ខណៈពិសេស លើពីឧបករណ៍ តែមួយ ព្រោះវាមាន អេក្រង់ទំហំ 7 អ៊ីញ ដ៏ធំទូលាយ ភ្លឺច្បាស់ត្រជាក់ភ្នែក ដែលអាច បំពេញចិត្តអតិថិជន ឲ្យរំភើបរីករាយនឹងភាពស្រស់ស្អាត របស់រូបភាព នីមួយៗដូចជា ប្រាសាទអង្គរវត្ត ឬវីដេអូ និងខ្សែភាពយន្ត ជាដើម។ លើសពីនេះទៅទៀត Huawei X2 មានរូបរាង ស្តើងបំផុត កម្រាស់ត្រឹមតែ 7.18mm ហើយអាចភ្ជាប់ អ៊ីនធើណេត បានយ៉ាងឆាប់រហ័ស ជាមួយនឹង ប្រព័ន្ធ 4G និង Wi-Fi ។
Huawei X2 បំពាក់ដោយអង្គប្រតិបត្តិការប្រភេទ 64-bit octa-core ទំហំ 2GHz និងស៊ីភីយូ Kirin 930 របស់ ក្រុមហ៊ុន Huawei ដោយផ្ទាល់ ជាមួយនិងជីភីយូ(GPU) ប្រភេទ Mali-T628 ដែលច្នៃប្រឌិតឡើង ដើម្បីជួយ ការងារលោកអ្នកជាច្រើន ប្រកបដោយភាព ងាយស្រួល ដូចជា ការហៅទូរស័ព្ទ ចេញជាវីដេអូ មានដំណើរការ ស្រួល មានកម្មវិធី និងហ្គេមកម្សាន្ត ច្រើន ព្រមទាំងដំណើរការ បានយ៉ាងរលូន។ មិនតែប៉ុណ្ណោះ វាក៏បានផ្ដល់ នូវក្រាហ្វិកដែលមានល្បឿនលឿន និងដំណើរការប្រកប ដោយប្រសិទ្ធភាព ដែលធ្វើឲ្យលោក អ្នកអាច លេងហ្គេម ដែលមានកម្រិតក្រាហ្វិកខ្ពស់បាន យ៉ាងរីករាយ។
Huawei X2 នឹងមានចេញលក់ពីរប្រភេទផ្សេងគ្នានៅក្នុង ប្រទេសកម្ពុជា និងជុំវិញ ពិភពលោក។ ប្រភេទទី មួយនឹងមានRAM ទំហំ 2GB និងអង្គចងចាំ ទំហំ16GB។ ចំណែកមួយ ទៀតមាន RAM ទំហំ 3GB និងអង្គចងចាំទំហំ 32GB ។ ម៉ូដែលទាំងពីរនេះនឹងភ្ជាប់ មកជាមួយ កាមេរ៉ាប្រភេទ SLR ដោយកាមេរ៉ា ខាងក្រោយ មានទំហំ 13MP និងកាមេរ៉ាមុខសម្រាប់ ការថត "Selfie" ទំហំ 5MP ។ ដោយមាន microSD ទំហំ 128GB និងថាមពលថ្ម 5000mAh ដែលអាចឲ្យលោកអ្នកស្តាប់ ចម្រៀងបាន 60 ម៉ោង ទស្សនាវីដេអូបាន 12 ម៉ោង និងលេង អ៊ីនធើណេត បានរហូតដល់ 15 ម៉ោង។ ជាពិសេសហ្វាប្លេតនេះ ដំឡើង ដោយប្រព័ន្ធ ប្រតិបត្តិការ Android 5.0 OS ។
សូមបញ្ជាក់ថា Huawei X2 ដែលលម្អដោយ Wallpaper នៃប្រាសាទអង្គរវត្ត មានលក់ នៅចុងសប្ដាហ៍នេះ។ អ្វីដែលពិសេសនោះគឺ រាល់ការទិញ Huawei X2 និង ទូរស័ព្ទ Huawei ប្រភេទ 4G LTE គ្រប់ប្រភេទ អតិថិជន នឹងទទួលបាន កញ្ចប់ ប្រូម៉ូសិន ពិសេស Free ស៊ីម Smart និងទឹកប្រាក់ក្នុងប្រព័ន្ធ 120 USD ក្រៅប្រព័ន្ធ 5 USD និងប្រើប្រាស់អ៊ីនធើណេតពេញ មួយឆ្នាំ ឬស្មើនឹង 48,000 MB (4,000 MB ក្នុង 1 ខែ សម្រាប់រយៈពេល 12 ខែ)។
ព័ត៌មានបន្ថែមទាក់ទងនឹងផលិត ប្រូម៉ូសិន និងកម្មវិធីពិសេសៗរបស់ ក្រុមហ៊ុន Huawei សូមចូលទៅកាន់ www.facebook.com/HuaweiDeviceCambodia ។

