ប្រភពមកពី៖http://www.khmerload.com
អាមេរិក៖ បុរសម្នាក់ ពិតជាកំពូលសំណាង ដោយបានទិញចំ នាឡិកាដៃ ធ្វើនៅប្រទេសស្វីស ដ៏ កម្រមួយគ្រឿង ដែលដាក់លក់ ក្នុងហាងលក់ ផលិតផលមួយទឹក ក្នុងតម្លៃ ត្រឹមតែ ៥.៩៩ ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែ ក្រោយមកគាត់លក់វិញ បានក្នុងតម្លៃ ដល់ទៅ ៣៥,០០០ ដុល្លារអាមេរិក ឯណោះ។
បុរសរូបនេះ មានឈ្មោះ ណូរីស ជាអ្នកចូលចិត្ត ប្រមូលទិញ នាឡិកាដៃ បាននិយាយប្រាប់ សារព័ត៌មានឲ្យដឹងថា គាត់បានទៅ ហាង លក់ទំនិញ មួយកន្លែង ឈ្មោះ Goodwill នៅក្នុងទីក្រុង Phoenix ក្នុងរដ្ឋអារីសូណា កាលពីខែមករា ដើម្បីរកទិញ កូនរថយន្តជិះវាយ កូនហ្គាល ប៉ុន្តែគាត់ក៏ ឆ្លៀតពេល មើលនាឡិកាចាស់ៗ ដែលគេ ដាក់លក់ នៅហាងទំនិញមួយទឹក។ គាត់ប្រាប់បន្តថា នៅពេលនោះ គាត់ហាក់មានអារម្មណ៍ រំភើប នៅពេលគាត់ បានឃើញនាឡិកាដៃបុរស ដ៏កម្រមួយ ធ្វើនៅឆ្នាំ ១៩៥៩ ម៉ាក Jaeger-LeCoultre ដែលនាឡិកាម៉ាកនេះ ត្រូវបានផលិតឡើងតែ ៩០០ គ្រឿងប៉ុណ្ណោះ ទើបគាត់ សំរេចចិត្តទិញយក ក្នុងតម្លៃ ត្រឹមតែ ៥.៩៩ដុល្លារ ។
នាឡិកាដែល លោក ណូរីស បានទិញ
ប្រភពដដែល ឲ្យដឹងទៀតថា លោក ណូរីស ក្រោយមក បានបង្ហោះរូបភាព នាឡិកា ដែលគាត់បានទិញ ដាក់លក់ក្នុង វេបសាយមួយ សំរាប់អ្នក ដែលចូលចិត្តប្រមូលទិញ នាឡិកា ហើយក្រោយមក ក៏មានបុរសម្នាក់ រស់នៅក្នុងទីក្រុង San Francisco ទិញយក នាឡិកា របស់លោក ណូរីស ក្នុងតម្លៃ ៣៥,០០០ ដុល្លារអាមេរិក តែម្តង។
យ៉ាងណាមិញ លោក ណូរីស និយាយថា ប្រាក់ដែលគាត់ ទទួលបានពីការ លក់នាឡិកានេះ នឹងជួយគាត់សំរាប់ចំណាយ ថ្ងៃអាពាហ៍ពិពាហ៍ ហើយ គាត់នឹង បរិច្ចាគប្រាក់ ចំណោញខ្លះ ដល់ហាងទំនិញ ដែលគាត់បានទិញ នាឡិកាដៃនោះ ផងដែរ៕
នាឡិកានេះ ចំនួន មានកំណត់
លោក ណូរីស និង មិត្តស្រី គ្រោងរៀបការ ដោយសារ បានលក់ពីនាឡិកាដៃ
ប្រភព បរទេស