ប្រភពមកពី៖http://www.khmerload.com
ភ្នំពេញ ៖ មន្រ្តីនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានឲ្យដឹងថា នៅពេលនេះ កម្លាំងនគរបាល ជំនាញ និងនគរបាលមូលដ្ឋាន ខណ្ឌចំការមន បាននិងកំពុង ធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុក ដាក់ដើម្បី តាមចាប់ ជនបង្កម្នាក់ ជាជនជាតិព្នង ដែលបាន យកកាំបិតចិតបន្លែ ទៅចាក់អ្នកជំងឺ ២នាក់ ដែលកំពុង សម្រាក ព្យាបាល នៅក្នុងបន្ទប់ នៃមន្ទីរពេទ្យរុស្ស៊ី កាលពីវេលា ម៉ោងប្រមាណ ១២៖៣០នាទី រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥។
មន្រ្តីនគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កដែលមាន ជាមនុស្ស សសៃប្រាសាទផងនោះ បានមកកំដរប្អូន ប្រុសរបស់ខ្លួននៅមន្ទីរពេទ្យរុស្ស៊ី ស្រាប់តែបានយក កូនកាំបិត ទៅចាក់ស្រ្តីម្នាក់ និងបុរសម្នាក់ ដែលដេកនៅលើ គ្រែក្បែរក្នុងបន្ទប់តែមួយ បណ្តាលឲ្យរងរបួស ធ្ងន់ទាំង២នាក់តែម្តង ។
បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ រចំ យុំ រស់នៅភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី៕