គន្លឹះទាំង ៧ នេះ ជួយឲ្យ Wifi របស់អ្នក ដំណើរការល្អ សេវាខ្លាំង និងមាន ល្បឿនលឿន

·   0

មានប្រភពមកពី៖khmerload.com តើប្រិយមិត្តធុញទ្រាន់ នឹង Wifi ដែលដំណើរការ រអាក់រអួរ ព្រមទាំងមានល្បឿនយឺត សេវាមិនខ្លាំង ដែររឺទេ? ឈប់បារម្ភ ជាមួយនឹងគន្លឹះសាមញ្ញ ទាំង ៧ ចំណុចនេះ នឹងជួយឲ្យ Wifi របស់អ្នក ដំណើរការល្អ សេវាខ្លាំង និងមានល្បឿនលឿន ដូចតទៅ៖ ១/ ដាក់ដុំ Router ឲ្យនៅចំណុច ចំកណ្តាល នៃផ្ទះ Router ធ្វើការបញ្ចេញសេវា ទៅគ្រប់ជ្រុងជ្រោយ ដូចនេះ បើអ្នកដាក់ដុំ Wifi ឲ្យនៅកន្លៀត រឺគែមម្ខាងនៃផ្ទះ នោះសេវា ដែលបញ្ចេញ ជាច្រើនទៀត នឹងត្រូវខាតបង់ ឥតប្រយោជន៍។ ៖khmerload.com ២/ កុំដាក់ Router រាបទៅនឹងឥដ្ឋ គួរតែដាក់ឲ្យផុតពីដី ដុំ Router ជាច្រើន ត្រូវបានផលិតឡើង ដើម្បីបញ្ចេញសេវា ពីអង់តែន ចុះមកក្រោមដី ហើយមិនតែ ប៉ុណ្ណោះ សេវា ដែលចេញមកពីអង់តែន មិនអាចបញ្ចេញទម្លុះ នឹងវត្ថុរឹង ដូចជា បេតុង រឺស៊ីម៉ង់នោះទេ។ ហេតុដូចនេះហើយ ប្រិយមិត្ត គួរតែដាក់ដុំ Router ឲ្យផុតពីដុំ រឺក៏អាចដាក់ នៅលើតុ រឺ ធ្នើដាក់សៀវភៅ ក៏បាន។ http://www.khmerload.com/images/uploads/201501/09100139293c1f7f65bee07106156.jpg ៣/ គួរតែដាក់ដុំ Router នៅបន្ទប់ ដែលអ្នកត្រូវ ការប្រើប្រាស់ ជាប្រចាំ ទៅខ្វល់ពីកន្លែង សម្រាប់ដាក់ដុំ Router ធ្វើអ្វីទៀត ដោយគ្រាន់តែដាក់ដុំ Router នៅកន្លែង ណាមួយ ក្នុងបន្ទប់ ដែលអ្នកត្រូវការប្រើប្រាស់ ជាប្រចាំ ជាការស្រេច។ ៤/ ដាក់ដុំ Router ដាច់ដោយឡែក ពីវត្ថុដទៃទៀត សេវារបស់ដុំ Router ត្រូវបានស្រូបទាញ ដោយវត្ថុជាច្រើន ដូចនេះសូម ដាក់ដុំ Router ឲ្យនៅ ដាច់ដោយឡែក ពីវត្ថុដទៃទៀត។ ដាក់ដុំ Router ឲ្យនៅទីធ្លាធំទូលាយ តែម្នាក់ឯង ជួយឲ្យសេវា រត់ស្រួល មិនមានភាពរអាក់រអួល។ ៥/ កុំដាក់ដុំ Router ឲ្យនៅ ច្រឡូកច្រឡំនឹង គ្រឿងអេឡិចត្រូនិច គ្រឿងអេឡិចត្រូនិច ដូចជា ចង្ក្រានអគ្គីសនី, ទូរទស្សន៍ និងទូរស័ព្ទគ្មានខ្សែ សុទ្ធតែកត្តា ចម្បង បង្អាក់សេវា ដែលចេញពីដុំ Router។ ប្រិយមិត្តក៏គួរតែ ចៀសវាង ការដាក់ដុំ Router ឲ្យនៅជិត ទូកញ្ចក់ រឺ ប្រភពទឹក (អាងចិញ្ចឹមត្រី )។ ៦/ ដាក់អង់តែនឲ្យឈរយ៉ាងត្រង់ទៅលើ សេវាដែលចេញពីអង់តែន គឺរត់សាយចេញទៅក្រៅ តាមគន្លង ដែលមានទិស ដៅ ផ្ទុយពី អង់តែន។ និយាយឲ្យ ងាយយល់ បើដាក់អង់តែនឲ្យឈរត្រង់ ទាំងលើ នោះសេវាដែលរត់ ចេញមក នឹងធ្វើ ដំណើរតាម ទិសដេក សាយពាសពេញផ្ទះ របស់ប្រិយមិត្តវិញ។ ៧/ ធ្វើការ Update Version ថ្មីបង្អស់ ក្នុងករណីខ្លះ មាន Software ខ្លះដែលអាច ជួយពន្លឿន ប្រព័ន្ធ Wifi របស់អ្នក។ ដូចនេះ ប្រិយមិត្ត គួរតែ ឧស្សាហ៍ធ្វើការ Update Version ថ្មីបង្អស់ ដើម្បីទទួលបាន Software និង Firmware ចុងក្រោយបង្អស់៕ ប្រភព៖ AsianTown

Subscribe to this Blog via Email :