ប្រភពមកពីៈhttp://www.khmerload.com
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Activ Dual Wash ដែលផ្តល់ភាព ងាយស្រួល និងជ្រះស្អាត បំផុតប្រៀបធៀប នឹងម៉ាស៊ីន បោកសម្លៀក បំពាក់ដទៃទៀត នោះ នឹងដាក់លក់ ជាផ្លូវការក្នុង ពេលឆាប់ៗ នេះហើយ
ដោយយល់ច្បាស់អំពីតម្រូវការចាំបាច់ និងព្យាយាមកាត់បន្ថយការលំបាក របស់ស្ត្រី មេផ្ទះ ទាំងឡាយ ឲ្យបានច្រើន បំផុតនោះ ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនច្នៃ ប្រឌិត ខ្ពស់ឈានមុខ គេលើផលិតផល ប្រើប្រាស់ គេហដ្ឋានក្នុង ទីផ្សារពិភពលោក បានប្រកាស ដាក់បង្ហាញម៉ាស៊ីន បោក សម្លៀកបំពាក់ Samsung Activ Dual Wash នៅក្នុងពិពណ៌ ពិភពលោក ក៏ដូចជាក្នុង ប្រទេសអាស៊ីអាគ្នេយ៍ Samsung SEA Forum 2015 ថ្មីៗនេះ នៅទីក្រុងបាងកក ប្រទេសថៃ។
ម៉ាស៊ីនបោកសម្លៀកបំពាក់ថ្មី Activ Dual Wash ក៏បានមក ដល់កម្ពុជាហើយ។ វាជាម៉ាស៊ីន សម្លៀកបំពាក់ ជំនាន់ថ្មី ដែលអាច ធ្វើការផ្លាស់ប្តូរវិធី បោកជម្រះ សម្លៀកបំពាក់ របស់លោក អ្នកជាមួយ មុខងារ 2 យ៉ាង។ ម៉ាស៊ីន បោកសម្លៀក បំពាក់នេះភ្ជាប់ មកជាមួយ ចានបោក ដែលអនុញ្ញាត ឲ្យអ្នកធ្វើការ ដុសជម្រះដោយផ្ទាល់លើ ផ្នែកប្រឡាក់ ខ្លាំងមុនពេល ដាក់ទៅ ក្នុងម៉ាស៊ីន បោកសម្លៀក បំពាក់ តែម្តង។ ម៉ាស៊ីន បោកសម្លៀក បំពាក់នេះ ពិតជាឆ្លាតវៃ ដែលអាច ជម្រះស្នាមប្រឡាក់ខ្លំាង បានងាយ តាមរយៈបច្ចេក វិជ្ជាកាំរស្មី ដែលធ្វើឲ្យការ បោកគក់ បានស្អាតល្អ និងចំណាយ ពេលខ្លី។
ម៉ាស៊ីនបោកសម្លៀកបំពាក់នេះ ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់យ៉ាងប្រណិត ជាពិសេសវា ត្រូវបានគេចាត់ ទុកថាជា ម៉ាស៊ីនបោក សម្លៀកបំពាក់ ឆ្លាតជាងគេបំផុតក្នុងឆ្នាំ ២០១៥នេះ។ អ្វីដែល ធ្វើឲ្យម៉ាស៊ីន បោកសម្លៀកបំពាក់ នេះទទួលបាន ការចាប់អារម្មណ៍ ខ្លំាងបំផុតនោះ គឺវាត្រូវបាន បំពាក់ទម្រជ័រ ដើម្បី សំរួលដល់ការបោក គក់ ឫត្រាំ សម្លៀកបំពាក់ ណាដែល ប្រលាក់ខ្លាំង ដូចជាសម្លៀក បំពាក់កីឡា ការងារផ្ទះ ជាដើម។ នៅពេលដែល អ្នកបញ្ចប់នូវ ការបោកគក់ លើកទី១ដោយប្រើចានបោក ដែលភ្ជាប់មក ជាមួយស្រាប់នោះ លោកអ្នក គ្រាន់តែទាញ ចានបោកចាក់ សំលៀកបំពាក់ ចូលក្នុងម៉ាស៊ីន ជាការស្រេច។
ចំនុចពិសេសមួយទៀតនោះ គឺម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Activ Dual Wash មាន ប្រព័ន្ធទឹក ដែលអាច បិទនិង បើកដោយគ្រាន់ តែប្រើការចុចទៅលើ ប៊ូតុងតែមួយ។ ចំពោះទឹក ដែលបានប្រើប្រាស់រួ ចនៅលើ ទម្រជ័រ វាអាចចាក់ បញ្ចូលទៅក្នុង ម៉ាស៊ីនបោកគក់ តែម្តង នេះគឺជាការ សន្សំសំចៃ មួយផ្នែកទៀតរបស់ ម៉ាស៊ីននេះ។ នេះគឺជាដំណោះ ស្រាយដ៏ ឈ្លាតវៃ ដែលផ្តល់អោយ អ្នកប្រើប្រាស់ មានភាព ងាយស្រួល ក្នុងការបោកគក់ ដោយមិនបាច់ ផ្លាស់ប្តូរទីកន្លែង ឱនងើប ចុកចង្កេះ ស្រក់ទឹកហូរ ហៀរលើឥត ក៏ដូចជាជួយ សន្សំសំចៃទឹក និងពេលវេលា បានយ៉ាង ឥតខ្ចោះ។
គម្របរបស់ Samsung Activ Dual Wash រចនាឡើងដោយ មានភាពរលូន ក្នុងការបើក បិទនឹង មិនមាន សម្លេងរំខាន។ វាបង្កើត ឡើងដោយកញ្ចក់ម្យ៉ាងហៅថា Tempered ដែលអាច មើលឃើញ សកម្មភាពបោក គក់បានដោយ មិនបាច់ បើកគម្រប។ កញ្ចក់ Tempered គឺជាកញ្ចក់ ដែលមាន ភាពធុន មិនងាយបែកបាក់ និង កូត ទោះជា ការប្រើប្រាស់ របស់យើងធ្ងន់ ដៃយ៉ាង ណាក៏ដោយ។
គួរបញ្ជាក់ផងដែរថា ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Activ Dual Wash នេះនឹងដាក់ លក់ជាផ្លូវ ការនៅ ថ្ងៃទី ១៩ មីនា ខាងមុខនេះហើយ ដែលលោកអ្នកអាច រកជាវបាន គ្រប់សាខាលក់នឹ ងចែកចាយរបស់ ក្រុមហ៊ុន សាមស៊ុង ក៏ដូចជា ក្រុមហ៊ុនលក់ សម្ភារៈអេឡិចត្រូនិក នានាទូទាំងប្រទេស។
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូន មនុស្ស គ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុង តែផ្លាស់ប្តូរ ឲ្យកាន់តែ ប្រសើរឡើង នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីន ថតចម្លង ប្រព័ន្ធ LTE ឧបករណ៍ វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗប្រើ ប្រព័ន្ធអគ្គិសនី និងដំណោះ ស្រាយផ្សេងៗ ប្រើប្រព័ន្ធ LED។ យើង មានបុគ្គលិក ចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេស ដោយមាន បរិមាណលក់ ប្រចាំឆ្នាំ ចំនួន 196 ពាន់ លានដុល្លារអាមេរិក។
ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.comនិង global.samsung