ប្រភពមកពី៖khmerload.comQatar៖ កាលពីពេលថ្មីៗ កន្លងទៅនេះ កីឡាករបាល់ទាត់ សញ្ជាតិហូឡង់ ដ៏ល្បីឈ្មោះ Arjen Robben ត្រូវបានគេ រាយការណ៏ថា ត្រូវសត្វក្រពើ មួយក្បាលខាំ ខណៈកំពុងហ្វឹកហាត់ បាល់ទាត់ នៅក្នុងប្រទេស Qatar។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កីឡាករខ្សែបំរើស្លាប សញ្ជាតិហូឡង់ ដែលសព្វថ្ងៃ លេងឲ្យក្រុម បាល់ទាត់ Bayern Munich ត្រូវបាន សត្វក្រពើខាំ ចំដៃខាងឆ្វេង របស់គាត់ ក្នុងអំឡុងពេល កំពុងហ្វឹកហាត់ នៅក្នុងទីលានហ្វឹកហាត់ ក្នុងប្រទេស Qatar នៅពេលដែល គាត់ទៅរើសបាល់ ពីក្នុងទឹកទន្លេ ក្បែរទីលាន ហ្វឹកហាត់នោះ។
បើតាមសម្តី របស់កីឡាករ វ័យ៣០ឆ្នាំ Arjen Robben បានប្រាប់ឲ្យដឹងថា «នៅពេលដែលខ្ញុំ ទៅរើសបាល់ ចេញពីទន្លេនោះ ស្រាប់តែមាន សត្វក្រពើ មួយក្បាល បានបង្ហាញខ្លួន និងខាំ ចំដៃខាងឆ្វេង របស់ខ្ញុំតែម្តង។»
យ៉ាងណាមិញ កីឡាកររូបនេះ នៅតែបន្ត ធ្វើការហ្វឹកហាត់ តទៅទៀត ទោះបីជា ត្រូវសត្វក្រពើ ខាំឲ្យរបួស មេដៃ ម្រាមកណ្តាល និងដៃនាង ខាងឆ្វេងក៏ដោយ គឺគ្រាន់តែ ធ្វើការរុំរបួស ប៉ុណ្ណោះ៕
កីឡាករ Arjen Robben កំពុងរុំរបួសដៃ ខាងឆ្វេង