ឡួយម៉េស! គ្រាន់តែលើក យកកាមេរ៉ា ថតរូបភាព ឬ អក្សរ ក៏អាចបកប្រែ ទៅភាសាមួយ ទៀតបាន ទៅហើយ! (វីដេអូ)

·   0

ប្រភពមកពី៖​ khmerload.comបរទេស៖ ថ្មីៗនេះក្រុមហ៊ុន Google បានកែប្រែ មកលើកម្មវិធី បកប្រែរបស់ខ្លួន ដែលមាននៅលើ ប្រភេទទូរស័ព្ទ iOS និង Android កាន់តែអស្ចារ្យ ថែមទៀតដែល អាចឲ្យអ្នក គ្រាន់តែលើក កាមេរ៉ាទូរស័ព្ទ តម្រង់ទៅកាន់ ពាក្យដើម្បីអាច ឲ្យវាបកប្រែពាក្យទាំងនោះ មកជាភាសា ដែលអ្នកចង់បាន។ យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា កម្មវិធីដ៏ ថ្មីស្រឡាងនេះ ឈ្មោះថា Word Lens Translation ដែលជាបច្ចេកវិទ្យាមួយ ត្រូវបានក្រុមហ៊ុន Google ទិញយកកាល ពីឆ្នាំមុន ហើយមកទល់ពេលនេះ វាអាចបង្ហាញ និងបកប្រែ ភាសាមួយចំនួន ដូចជា អង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ព័រទុយហ្គាល់, រុស្ស៊ី និងអេស្ប៉ាញ ជាដើម រីឯភាសាដទៃទៀត គឺកំពុងតែ អភិវឌ្ឍន៍ ហើយក៏ត្រៀមនឹង ដាក់បញ្ចូល នៅពេលក្រោយៗទៀត ផងដែរ។ ការប្រើប្រាស់ កម្មវិធីមួយនេះ គឺមានភាពងាយស្រួលច្រើន និង កាន់តែអស្ចារ្យជាងមុន ដោយអ្នកគ្រាន់តែ លើកកាមេរ៉ាផ្តិតយក រូបភាពឬ អក្សរនោះវា នឹងស្គែនរួច បង្ហាញជាអត្ថបទ បកប្រែទៅតាម ភាសាដែល អ្នកចង់បានតែម្តង។ លើសពីនេះទៀត អ្នកក៏អាច និយាយជា ភាសាផ្សេង រួចស្តាប់ការ បកប្រែជាភាសាផ្សេងមួយទៀត បានយ៉ាងឆាប់ រហ័សផងដែរ៕ ចុចត្រង់នេះ ដើម្បីដោនឡូត សម្រាប់ iOS និង Android៖
រូបភាព៖ ឧទាហរណ៍នៃ ការបកប្រែ តាមរយៈកាមេរ៉ា ទូរស័ព្ទ
https://www.youtube.com/watch?feature=player_embedded&v=jZII2ksensw
 ប្រភព៖ បរទេស

Subscribe to this Blog via Email :