ពិតជាអស្ចារ្យ ស្ទើរតែមិនជឿ! ទីក្រុងតូច ដ៏ស្រស់ស្អាតមួយ ស្ថិតនៅកណ្តាលវាលខ្សាច់ ដ៏ក្តៅហួតហែង (មានវីដេអូ)

·   0

ប្រភពមកពី៖www.khmerload.com

ប៉េរូ៖ នេះពិតជារឿង ដ៏អស្ចារ្យមួយ ដែលមាន ទីក្រុងតូចមួយ មានទេសភាពដ៏ស្រស់ស្អាត មានទឹកបឹង មានដើមឈើដុះពាសពេញ បែរជាស្ថិតនៅចំកណ្តាលវាលខ្សាច់ ដែលមានអាកាសធាតុក្តៅស្ងួត ហួតហែងជាងគេមួយ នៅលើពិភពលោក ទៅវិញ។
ទីក្រុងតូចដ៏អស្ចារ្យមួយនេះ មានឈ្មោះថា Huacachina មានទីតាំង នៅកណ្តាលវាលខ្សាច់មួយកន្លែង ចំងាយ ៤ គីឡូម៉ែត្រ ពីទីក្រុង Ica ក្នុងប្រទេសប៉េរូ ដែលមាន ប្រជាជន រស់នៅចំនួន ៩៦ នាក់ ហើយប្រជាជនក្នុងក្រុងនេះ អាចប្រកបរបរ ចិញ្ចឹមជីវិត ពឹងផ្អែកលើ ចំនូលពី ភ្ញៀវទេសចរ ដែលចូលមក ទស្សនាកំសាន្ត។
តាមប្រភពព័ត៌មាន ឲ្យដឹងថា ទឹកបឹងដែល ស្ថិតក្នុងនៅទីក្រុងនេះ ជាទឹកបឹងធម្មជាតិមួយ ហើយក៏មានប្រវត្តិរឿងព្រេង ដំណាលថា កាលពីមុនមានព្រះនាងទេពធីតា ស្រស់ស្អាតមួយអង្គ ពេលកំពុងតែងូតទឹក ក៏ត្រូវបានអ្នកប្រមាញ់វ័យក្មេងម្នាក់ប្រទះឃើញ ហើយពេលនោះ ទេពធីតា មានការភិតភ័យ ក៏ហោះគេចចេញបាត់ទៅ ដែលក្រោយមកទៀត កន្លែងដែលទេពធីតា ងូតទឹកក៏បានក្លាយជាបឹង។ ពេលទេពធីតា ហោះចេញ ទៅនោះ ក៏បានជ្រុះអាវផាយមួយផងដែរ ហើយអាវផាយនោះ ក៏បានក្លាយជា វាលខ្សាច់ដ៏ធំ ជុំវិញបឹងនេះ។
ចំពោះកាលពីទសវត្សឆ្នាំ ១៩៤០ វិញ ទីក្រុងនេះ ត្រូវបានដឹងថា ជាទីកន្លែងពេញនិយមមួយ សំរាប់អ្នកមានទ្រព្យ ទៅទស្សនា ពីព្រោះ ពួកគេជឿថា ទឹកបឹងនេះ មានថាមពលសក្តិសិទ្ធអាចព្យាបាលជំងឺបានថែមទៀត។ ប៉ុន្តែ សំរាប់ពេល បច្ចុប្បន្ននេះ អ្នកទេសចរភាគច្រើន ចូលចិត្តទៅទស្សនាក្នុងទីក្រុងនេះ ដើម្បីទស្សនាថ្ងៃលិច នៅតំបន់វាលខ្សាច់ និង ជិះក្តាររអិល លើវាលខ្សាច់ ជាដើម។  
យ៉ាងណាមិញ ប្រភពដដែលបានឲ្យដឹងថា ដោយសារតែ ប្រជាជនរស់នៅក្នុងក្រុង បានសាងសង់អណ្តូងទឹក ដើម្បីទាញយកទឹកពីក្រោមដី ព្រមជាមួយអាកាសធាតុ ក្តៅផងនោះ ទឹកបឹងនៅក្នុងទីក្រុងនេះ មានសភាព កាន់តែរាក់ទៅៗ នារយៈពេល ពីរ ទៅ បី ឆ្នាំចុងក្រោយនេះ។  គួរបញ្ជាក់ ដែរថា ទីក្រុងនេះ ក៏ត្រូវបាន ដាក់បញ្ចូលជាកន្លែង សម្បត្តិបេតិកភណ្ឌជាតិផងដែរ  ដើម្បីធ្វើការអភិរក្សបន្តទៅមុខទៀត៕
រូបភាព បង្ហាញទិដ្ឋភាព ទូទៅក្នុងទីក្រុងដ៏អស្ចារ្យនេះ ៖









វីដេអូ អ្នកទេសចររីករាយជិះក្តាររអិលលើវាលខ្សាច់

Subscribe to this Blog via Email :