តារាស្រីអាមេរិក នាង ម៉ាដូណា ត្រូវអ្នករាំ ទាញផ្ងារក្រោយ មួយទំហឹង ធ្លាក់ពីកាំជណ្តើរ នៅលើឆាក (មានវីឌីអូ)

·   0

 ប្រភពមកពី៖www.khmerload.com

អង់គ្លេស៖ នៅពេលសម្តែងក្នុងកម្មវិធី BRIT Awards នាង ម៉ាដូណា (Madonna) តារាចម្រៀងស្រី ជើងចាស់អាមេរិក វ័យ៥៦ឆ្នាំ បានដួលផ្ងារក្រោយ មួយទំហឹង បន្ទាប់ពីត្រូវ អ្នករាំអមរបស់នាង កន្ត្រាក់ទាញរ៉ូបក្រៅថយក្រោយ ដោយសារកំហុសបច្ចេកទេស។
ការសំដែងរបស់ នាង ម៉ាដូណា ត្រូវបានបញ្ចប់ដោយ ភាពតក់ស្លុត បន្ទាប់ពីការសំដែង របស់នាងក្នុងយប់ថ្ងៃពុធនេះ នៃកម្មវិធី BRIT Awards ឆ្នាំ ២០១៥ ដោយសារតែ បរាជ័យខុសពីការហាត់សម រំពឹងទុករបស់នាង និង ជួបឩប្បទ្ទវហេតុ នៅពេលដែល នាងកំពុងឈរច្រៀង នៅលើជណ្តើរឆាក។ នាងមើលទៅ ហាក់ដូចជាមានការ តក់ស្លុតជាខ្លាំង ដោយបាន ឈប់ច្រៀងមួយសន្ទុះ ទើបបន្តទៀត ក្រោយពីតាំងអារម្មណ៍ឡើងវិញ។ ទោះបីជាមានរឿងកើតឡើង ដោយយថាហេតុ ដូចនេះពិតមែន ក៏នាង ព្យាយាមបន្តការសំដែង រហូតដល់ ចប់ចុងចប់ដើម ផងដែរ។

សូមប្រិយមិត្ត មើលទិដ្ឋភាពខាងក្រោម៖


សូមទស្សនាវីដេអូ៖

Subscribe to this Blog via Email :