បុរសម្នាក់ ក្អកធ្លាក់ឈាម រហូតដល់ស្លាប់ ខណៈពេលអង្គុយ លេងហ្គេម អស់ជាង១៩ម៉ោង (មានវីដេអូ)

·   0

ប្រភពមកពី៖www.khmerload.com

ចិន៖ កាលពីព្រឹកព្រលឹម ថ្ងៃសុក្រ កន្លងទៅ បុរសជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញ ក្អកធ្លាក់ឈាម រហូតដល់ស្លាប់ នៅហាងហ្គេម (កាហ្វេអ៊ីនធើណិត) ក្នុងទីក្រុងសៀងហៃ ក្រោយពីបុរសនេះ លេងហ្គេមជាង ១៩ម៉ោង ជាប់គ្នា។
យោងតាមសាក្សី និងខ្សែវីដេអូបានបង្ហាញថា នៅវេលាម៉ោង ប្រមាណជា ៤ព្រឹក បុរស វ័យ ២៤ឆ្នាំ រូបនេះ កំពុងអង្គុយមុខកុំព្យូទ័រសុខៗ ស្រាប់តែ ចាប់ផ្តើម ក្អកធ្លាក់ឈាម។ អ្នកដែលអង្គុយនៅក្បែរនោះ ឃើញដូច្នេះ ក៏ជួយលើកគាត់ ដាក់លើកៅអី តែទោះជាយ៉ាងណានេះក្តី ប៉ុន្មាននាទីក្រោយមក គាត់ក៏បាន សន្លប់បាត់ស្មារតីតែម្តង។
ប៉ូលិសស្រុក Songjiang បានផ្សាយព័ត៌មាន ពីហេតុការណ៍នោះនៅលើ គណនីបណ្តាញសង្គមផ្លូវការ របស់ខ្លួនថា បុរសម្នាក់នោះ បានក្អកធ្លាក់ឈាម រហូតដល់សន្លប់ ខណៈកំពុងនៅក្នុងហាងអ៊ីនធើណិត និងបានស្លាប់បាត់បង់ជីវិត នៅព្រឹកថ្ងៃទី ២៧ កុម្ភៈ។ គ្រូពេទ្យបាននិយាយថា មូលហេតុនៃការស្លាប់ របស់ជនរងគ្រោះ អាចដោយសារគាត់ មានជំងឺរបេង ស្របពេលដែលប៉ូលិស ដាក់ការសង្ស័យថា អាចជាករណី ឃាតកម្មទៅវិញ៕

រូបភាពបុរសដែលលេងហ្គេមជាង ១៩ ម៉ោង រហូតដល់ស្លាប់ (អាវខ្មៅ)


អ្នកអង្គុយក្បែរគាត់នាំគ្នាជួយលើកគាត់ដាក់លើកៅអី នៅមុនពេលដែលគាត់សន្លប់

ប្រភព៖ បរទេស

Subscribe to this Blog via Email :