ប្រភពមកពី៖http://www.khmerload.com
ហុងគ្រី៖ រថយន្តទំនើប Lamborghini ដែល ទិញមក ក្នុងតំលៃជិត ៣សែនដុល្លារអាមេរិក ត្រូវបានដាក់លក់ អនឡាញ ត្រឹម ៦ពាន់ដុល្លារអាមេរិក បន្ទាប់ពីវា ត្រូវបានបំផ្លាញ ក្នុងគ្រោះថ្នាក់ ចរាចរណ៍មួយ ដែលអ្នកបើកបរ ជាន់ក្នុងល្បឿន ៣៣៤ គីឡូម៉ែត្រ ក្នុង១ម៉ោង។
សំណល់រថយន្ត បានត្រូវផ្សាយដាក់លក់ នៅលើគេហទំព័រមួយ របស់ហុងគ្រី។ រថយន្ត Lamborghini នេះមុនកើតហេតុ បើកបរ ដោយលោក Csapo Joska វ័យ៣៥ ឆ្នាំ ប៉ុន្តែគាត់ គ្រាន់តែខ្ចីវាពីមិត្តភក្តិ ជនជាតិឆេកម្នាក់ មកបើកប៉ុណ្ណោះ ហើយនៅក្នុងហេតុការណ៍នោះ ក៏មានអ្នករួមដំណើរក្នុងរថយន្ត ម្នាក់ប្រើទូរស័ព្ទ ថតពីសកម្មភាព ក្នុងរថយន្តផងដែរ។ រថយន្ត ទំនើបផលិត នៅអ៊ីតាលីនេះ បានបើកក្នុងល្បឿន លឿនរហូតដល់ ៣៣៤ គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្រោយមក អ្នកបើកបរ ក៏ចាប់ផ្កើម បាត់បង់ម្ចាស់ការ រហូតធ្វើឲ្យ រថយន្តទៅ បុករបាំង នៅក្បែរផ្លូវ រួចហើយក្រឡាប់ និងរងការខូតខាតយ៉ាងធ្ងន់ធ្ងរ។
រថយន្តទំនើប Lamborghini មុន និងក្រោយពេលកើតហេតុ
ប៉ូលិសបានរកឃើញ ទូរស័ព្ទដែលថតសកម្មភាព នៅក្នុងរថយន្ត ហើយបានបញ្ចេញ វីដេអូនោះ នៅលើ បណ្តាញអ៊ីនធើណិត ដើម្បីទុកជាការដាស់តឿន ពីគ្រោះថ្នាក់ នៃការបើកបើកបរ ក្នុងល្បឿនលឿន។ យ៉ាងណាមិញ ក្រោយរងគ្រោះថ្នាក់ លោក Joska ជាអ្នកបើក មិនមានរងគ្រោះថ្នាក់អ្វីទេ ខណៈដែល អ្នកដំណើរម្នាក់នៅ ជាមួយគាត់គឺត្រូវសំរាក នៅមន្ទីរពេទ្យ អស់ចំនួន ៨ថ្ងៃ។
លោក Joska ត្រូវប៉ូលិស ផាកពិន័យ ពីបទល្មើស មួយចំនួន រួមមាន ការបើកបរ មិនប្រុងប្រយ័ត្ន និង បង្កឲ្យមានគ្រោះថ្នាក់។ បណ្តាញផ្សព្វផ្សាយ ក្នុងប្រទេស បានផ្សាយថា ការដាក់លក់ឡាននោះ គឺដោយសារតែ Joska ចង់បានលុយ មកវិញខ្លះ ដើម្បីសង និង បង់ការផាកពិន័យ ហើយបើតាមប៉ូលិសវិញ បានឲ្យដឹងថា ដោយសារតែបើកបរ លឿនល្មើសនឹងច្បាប់ដែលកំណត់ ដូច្នេះក្រុមហ៊ុនធានារ៉ាប់រង មិនបាន ទូទាត់ឲ្យលោក Joska សំរាប់ការ ខូតខាតនោះទេ៕
រថយន្តទំនើប Lamborghini ដែលដាក់លក់ នៅលើគេហទំព័រ របស់ហុងគ្រី
រថយន្តទំនើបរបស់អ៊ីតាលីនេះ ទិញមកក្នុងតំលៃជិត ៣សែនដុល្លារអាមេរិក
រថយន្តនេះត្រូវខ្ទេចស្ទើរ ទាំងស្រុងក្រោយគ្រោះថ្នាក់ ដោយសារបើកក្នុង ល្បឿនលឿនជ្រុល