John Terry បន្តរួមរស់ជាមួយ Chelsea រយៈពេល១ឆ្នាំទៀត

·   0

ប្រភពមកពីៈhttp://lookingtoday.com

ក្រុងឡុងដ៍៖ កីឡាករខ្សែការពារលំដាប់លេខ១ John Terry បានសម្រេចបន្តកិច្ចសន្យារយៈពេល១ឆ្នាំទៀតជាមួយនឹង ក្លឹបតោខៀវ Chelsea ពោលគឺនឹងផុតកំណត់ចុងឆ្នាំ ២០១៦ខាងមុខដើម្បីរក្សាបានលេងនៅក្នុង Premier League ។
តាមរយៈគេហទំព័រ BBC បានឲ្យដឹងថា កិច្ចសន្យាថ្មីនេះត្រូវបានធ្វើឡើងនៅពេលដែលកិច្ចសន្យាចាស់របស់តារាឆ្នើម វ័យ៣៤ឆ្នាំរូបនេះនឹងអស់សុពលភាពចុងរដូវកាលនេះ និងបានកំពុងតែបង្ហាញទម្រង់លេងដ៏ល្អនៅទឹកដី Stamford Bridge ក្នុងនាមជាកីឡាករប្រធានក្រុមតោខៀវមួយនេះចូលលេងបានក្នុងក្រុមកំពូលតារាង Premier League, Chelsea បានចំនួន៥៥០ប្រកួតមកហើយជាមួនឹងការនាំមុខ៦ពិន្ទុដាច់ផងដែរ ។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានថ្លែងថា “ខ្ញុំរីករាយណាស់ក្នុងការបន្តកិច្ចសន្យាថ្មីលេងនៅទឹកដី Stamford Bridge ក្នុងរយៈពេល១ឆ្នាំទៅមុខទៀត ក្នុងនាមជាកីឡាករមួយរូបដែលបានបង្ហាញខ្លួនស្ទើរតែគ្រប់ការប្រ កួត និងចូលលេងបាន៤០ប្រកួតមកហើយនៅរដូវកាលថ្មីនេះ” ។
ការលេងដ៏យូរអង្វែងនៅទឹកដី John Terry បានជួយឲ្យ Chelsea ឈ្នះបាន១៣ពាននៅកីឡដ្ឋាន Stamford Bridge តាំងពីឆ្នាំ១៩៩៨មកក្នុងនោះរួមមាន Champions League, Europa League, Premier League ៣ដង និង FA Cup ៥ដង និងពាន League Cup បានចំនួន៣ដងដែរ ។
ក្នុងរដូវកាលថ្មីឆ្នាំ២០១៤-២០១៥នេះ John Terry បានជួយឲ្យ Chelsea ឈ្នះពានលំដាប់ទី៣អង់គ្លេស១ហើយ ក្រោយពេលស៊ុតបញ្ចូលទីបាន២គ្រាប់ម្នាក់ឯងឈ្នះ Tottenham Hotspur ២-០ នៅវគ្គផ្តាច់ព្រ័ត្រកាលពីដើមខែមីនា នេះ មុនពេលបានជ្រុះចេញពី Champions League នៅវគ្គ១៦ក្រុម ក្រោមថ្វីជើងរបស់ Paris Saint Germain និងជ្រុះចេញពីពានលំដាប់ទី២ FA Cup ក្រោមថ្វីជើងរបស់ក្រុម Bradford ៕
John Terry (ស្តាំ) និងគ្រូបង្វឹក Jose Mourinho (ឆ្វេង)

Subscribe to this Blog via Email :