ប្រេស៊ីល វាយបកឈ្នះបារាំងវិញ ដោយមិន នឹកស្មាន (Video Inside)

·   0

ប្រភពមកពីៈhttp://lookingtoday.com

ក្រុងប៉ារីស៖ ក្រុមបាល់ទាត់ជម្រើសជាតិសាំបា ប្រេស៊ីល បានសងសឹកក្រុមជម្រើសជាតិបារាំងបានសម្រេចវិញហើយ តាមរយៈវាយបកឈ្នះ ៣-១ យប់មិញនេះក្នុងមិត្តភាព អន្តរជាតិនៅកីឡដ្ឋាន Stade de France នៃប្រទេសប្រទេសបារាំង ។
នេះអាចនិយាយបានថា ក្រុមម្ចាស់ផ្ទះដែលទើបតែជាប់ចំណាត់ថ្នាក់លេខ៤នៅ World Cup 2014 ក្នុងទឹកដីខ្លួនឯង មួយនេះបានសងសឹកបារាំងវិញបានហើយ ក្រោយពេលប្រកួតចាញ់បារាំង ២-១ ក្នុងទឹកដីកាលពីឆ្នាំ២០១៤ក្នុងមិត្ត ភាពដូចគ្នា ជាមួយនឹងការស្ពឹកមុខម្តងដែរនៅបារាំងដោយលទ្ធផល ៣-០ នៃវគ្គផ្តាច់ព្រ័ត្រ World Cup 1998 ដោយថ្វី ជើងរបស់កីឡាករខ្សែប្រយុទ្ធ Zindine Zidane ។
ក្នុងជំនួបដ៏ស្វិតស្វាញនេះដែរ បារាំងបានធ្វើការនាំមុខ១គ្រាប់មុនពីការធ្វើបានសម្រេចដោយកីឡាករខ្សែការពារមកពី ក្លឹបស្តេចស Real Madrid, Raphael Varane នៅនាទី២២ មុនពេលដែលខ្សែបម្រើប្រយុទ្ធវ័យក្មេង Oscar មកពីក្លឹប តោខៀវ Chelsea ស៊ុតតាមបានស្មើវិញនៅនាទី៤១ និងបន្ថែម២គ្រាប់ទៀតដោយមិត្តរួមក្រុម Neymar និង Luiz Gustavo នៅនាទីរៀងគ្នា៥៧ និង ៦៩ ក្រោមការដឹកនាំពីសំណាក់គ្រូបង្វឹកថ្មី Zunga ដែលចូលកាន់តំណែងជំនួសកៅ អីលោក Felipe Scolari ដែលបានចុះចេញពីតំណែង បន្ទាប់ពីដឹកនាំប្រេស៊ីលមិនឈ្នះ World Cup ក្នុងទឺកដីខ្លួនឯង មកនោះ ។
សូមបញ្ជាក់ដែរថា បារាំងជាជើងខ្លាំងប្រចាំទ្វីបអឺរ៉ុបដែលបានឈ្នះពាន World Cup តែម្តងនៅឡើយទេនាឆ្នាំ១៩៩៨ ក្នុងទឹកដីខ្លួនឯង តែក្រុមមួយនេះមិនដែលបាត់មុខក្នុងប្រកួត World Cup និងពានប្រចាំទ្វីបអឺរ៉ុប UEFA Euro ម្តងណាឡើយ ខណៈដែលប្រេស៊ីលជាជើងខ្លាំងប្រចាំទ្វីបអាម៉េរិកដែលបានឈ្នះ World Cup បានចំនួន៥សម័យកាល ច្រើនជាងគេ តែមិនលើកក្នុងទឹកដីខ្លួនឯងឡើយ ក្នុងខណៈដែលពានអន្តរទ្វីប FIFA Confederations Cup ក៏ឈ្នះ បាន៣ដងច្រើនជាងគេផងដែរ ៕
លទ្ធផលមិត្តភាពយប់មិញ និងកម្មវិធីប្រកួតយប់នេះបន្ត

Subscribe to this Blog via Email :