បឹងកេត ស្មើក្រុមលីកកំពូលថៃ Nakhon Ratchasima Mazda FC ក្នុងលទ្ធផល ១-១ (Video Inside)

·   0

ប្រភពមកពីៈhttp://lookingtoday.com

ភ្នំពេញ៖ ក្រុមបាល់ទាត់លីកកំពូលកម្ពុជា បឹងកេតអង្គរ បានប្រកួតស្មើជាមួយក្រុមលីកកំពូលថៃ Nakhon Ratchasima Mazda FC ដោយលទ្ធផលបច្ចេកទេស ១-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ម្សិលមិញនៅលើកីឡដ្ឋាន King’ 80 Birthday Stadium របស់ម្ចាស់ផ្ទះថៃ ។
ជំនួបដកស្រង់បទពិសោធន៍ខាងលើ ក្រុមបឹងកេតអង្គរ បានបើកការនាំមុខម្ចាស់ផ្ទះ១គ្រាប់មុន នៅនាទីទី២៨ ដែលរកបានដោយកីឡាករស្បែកខ្មៅ Esoh Paul Omogba ប៉ុន្ដែ៤នាទីក្រោយមក គឺនៅនាទីទី៣៣ កីឡាករ Wutʹhi បានទាត់បាល់បំប៉ោងសំណាញទីកម្ពុជា១គ្រាប់វិញ ធ្វើឲ្យក្រុម Nakhon Ratchasima Mazda FC តាមស្មើ ១-១ ក្នុងតង់ទី១ ហើយក៏ជាលទ្ធផលរហូតដល់ចប់ការប្រកួតពេញម៉ោងផងដែ ។
ទោះជាយ៉ាងណាយុទ្ធនាការប្រកួតមិត្តភាពអន្ដរជាតិក្រៅ ប្រទេសលើកដំបូង ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក ប្រាក់ សុវណ្ណារ៉ា លើកនេះឃើញថា បឹងកេត ធ្វើបានល្អ ទោះបីជាគ្មានកីឡាករសំខាន់ៗមួយចំនួនក៏ដោយ ព្រោះពួកគេជាប់កាតព្វកិច្ចជួយក្រុម ជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះពូល G នៃពានរង្វាន់ 2016 AFC U-23 Championship នៅប្រទេសថៃ ដែលនឹងចាប់ផ្ដើមប្រកួតនៅ ថ្ងៃទី២៧ មីនានេះហើយ ។
លោក បែ មករា អ្នកចាត់ការទូទៅក្លឹបបឹងកេតអង្គរ បានថ្លែងប្រាប់ទូរទស្សន៍ថៃថា ការប្រកួតនេះ គ្រាន់តែជាការប្រកួតមិត្តភាព លក្ខណៈអន្ដរជាតិ ដើម្បីរឹតចំណងមិត្តភាពរវាងកីឡាករនៃប្រទេស ទាំងពីរប៉ុណ្ណោះ ចំពោះលទ្ធផលឈ្នះ ឬចាញ់នោះ មិនសំខាន់ណាស់ណាទេ អ្វីដែលសំខាន់ គឺបឹងកេត ចង់បង្កើតឱកាសឲ្យកីឡាករបានប្រកួតច្រើន ដើម្បីត្រៀមចូលរួមប្រកួត ពានរង្វាន់លីកកំពូលកម្ពុជារដូវកាលថ្មី ដែលនឹងចាប់ផ្ដើមនៅខែកក្កដាខាងមុខទៅវិញទេ ៕
ក្រុមបឹងកេតអង្គរ របស់ក្រុមកម្ពុជា

Subscribe to this Blog via Email :