Showing posts with label បច្ចេកវិទ្យាថ្មី. Show all posts
Showing posts with label បច្ចេកវិទ្យាថ្មី. Show all posts

បច្ចេកវិទ្យាថ្មី អាចជួយជីវិត អ្នកដំណើរលើយន្តហោះ នៅពេលជួប ឧប្បទ្ទវហេតុ (មានវីដេអូ)

ប្រភពមកពីៈhttps://www.khmerload.com
នៅពេលថ្មីៗនេះ មានវីដេអូបង្ហាញអំពីបច្ចេកវិទ្យាថ្មីមួយ ក្នុងការជួយសង្រ្គោះមនុស្ស ឲ្យរស់រានមានជីវិត នៅពេលយន្តហោះ ជួបគ្រោះថ្នាក់ជាយថាហេតុ ហើយដែលវីដេអូនេះដែរ បាននិងកំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយត្រូវបានផលិតឡើង ជាគំនិតផ្ទាល់ របស់អ្នកជំនាញម្នាក់ ឈ្មោះ Vladimir Tatarenko ដែលរូបគាត់ជាអ្នកសិក្សា ទៅលើវាអស់រយៈពេល ៣ឆ្នាំមកហើយ។

បច្ចេកវិទ្យាថ្មី ក្នុងការបំបែកយន្តហោះជា២ ដើម្បីជួយសង្រ្គោះ ជីវិតមនុស្ស
បើយើងមើលតាមវីដេអូនោះ យើងនឹងបានឃើញថា បច្ចេកវិទ្យាថ្មីដែលបង្កើតឡើងដោយលោក Tatarenko គឺចង់ធ្វើយ៉ាងណា ដើម្បីអាចឲ្យយន្តហោះ បែកចេញជា ២ចំណែក រាល់ពេលដែលវាជួបគ្រោះថ្នាក់ម្តងៗ ដូច្នេះជីវិតអ្នកដំណើរនៅលើនោះ អាចស្រោចស្រង់បានសឹងទាំងអស់តែម្តង។ ក្នុងនោះដែរ បើតាមការវិភាគ គឺបានបង្ហាញថា វិធីសាស្ត្រនោះ គឺបំបែកតួយន្តហោះ ដោយមួយបំណែក ជាកន្លែងអ្នកដំណើរអង្គុយ និងមួយបំណែកទៀត ជាកន្លែងកាបីនបញ្ជាយន្តហោះ ហើយបន្ទាប់មកធ្វើឲ្យវាអណ្តែត ធ្លាក់ចុះមកដីវិញថ្នមៗ ដោយមានការជួយយឺតយោងពីឆ័ត្រយោងធំៗ ព្រមទាំងមានអេប៉ុងទ្រពីក្រោម ដែលអាចធ្វើឲ្យមាន ការអណ្តែតនៅលើទឹកផងដែរ។
ទោះយ៉ាងណាក៏ដោយ បច្ចេកវិទ្យាថ្មីមួយនេះ ហាក់មិនបានបង្ហាញអំពីវិធីសាស្ត្រ ដែលអ្នកបើកយន្តហោះ អាចគេចខ្លួនពីគ្រោះថ្នាក់បាននោះឡើយ ហើយវាបានក្លាយជាចម្ងល់ ចោតឡើងជាច្រើនផងដែរ។
ជុំវិញវីដេអូនេះដែរ លោក Vladimir Tatarenko បានប្រាប់ឲ្យដឹងថា “នៅពេលដែល ក្រុមវិស្វករយន្តហោះ ជាច្រើនជុំវិញពិភពលោក ព្យាយាមធ្វើឲ្យយន្តហោះ រឹតតែមានសុវត្ថិភាពនោះ កត្តាមនុស្សគឺជារឿងដ៏សំខាន់មួយ ដែលគួរតែផ្តោតទៅលើ”។


វិធីសាស្ត្រសំខាន់ៗ ដើម្បីជួយសង្រ្គោះជីវិតមនុស្ស ដែលស្ថិតនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ធ្លាក់យន្តហោះ
នេះគឺជាគំនិត ក៏ដូចជាបច្ចេកវិទ្យាថ្មីមួយ ដែលអាចជួយជីវិតមនុស្ស នៅលើយន្តហោះ ដែលជួបគ្រោះថ្នាក់បានច្រើន ហើយវាគឺជារឿងដ៏ល្អប្រសើរមួយ ប្រសិនណាបើពិតជាមានវិធីសាស្ត្រ និងបច្ចេកវិទ្យាដូចបែបនេះមែននោះ៕
តោះចង់ដឹងថា តើវីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖
·   0

បែកធ្លាយរូបរាង និងលក្ខណៈពិសេស របស់ Huawei Mate8

ប្រភពមកពីៈhttps://www.khmerload.com

តួខ្លួនធ្វើពីលោហៈ ជាមួយអេក្រង់ធំទំហំ​6 អ៊ីញ និងបច្ចេកវិទ្យាសម្គាល់ក្រយ៉ៅ ដៃល្បឿនលឿន ព្រមទាំងកាមេរ៉ា​ទំហំ 13MP ធ្វើឲ្យ Huawei Mate 7 ក្លាយជាកំពូលស្មាតហ្វូនរបស់ Huawei នៅ​ចុងឆ្នាំ 2014។ យ៉ាងណាក៏ដោយក្រុមហ៊ុនស្មាតហ្វូន លំដាប់ទី​ 03 ពិភព​​លោក​កំពុង​តែខិត​ខំ ប្រឹង​ប្រែង​សម្រិត សម្រាងដើម្បីឲ្យ Mate 8 មានរូបរាងកាន់តែប្រណីត និងទាក់​ទាញ​ ជាង​សិស្ស​ច្បង Mate 7។
កន្លងមកមានការបែកធ្លាយនូវរូបរាងមួយចំនួនពីរូបរាងរបស់ Huawei Mate 8 ប៉ុន្តែព័ត៌មាន​ ទាំង​នោះ​យ៉ាង​ដូចជាមិនសូវច្បាស់​ លាស់ និងព័ត៌មានមួយចំនួន លាយឡំបញ្ចូលជាមួយ Mate S។ ចំណែកប្រពភថ្មី ដែលគួរឲ្យទុកចិត្តបាននេះ បានពាំនាំមក នូវរូបរាងរបស់ Huawei Mate 8 និងលក្ខណៈពិសេសរបស់វា។

Huawei Mate 8​ នឹងបំពាក់ដោយអេក្រង់ទំហំធំទូលាយរហូតដល់ 6.0 អ៊ីញ 1440p និងប្រើ​ប្រាស់​​​​​ បន្ទះ​ឈីបប្រភេទថ្មី Kirin 950 ដែលលឿន និងមានថាមពលខ្លាំង ទាំងនេះអរគុណ ដល់​បច្ចេកវិទ្យារបស់ 16nmFinFET និង big LITTLE។ CPU ទាំង 8 គ្រាប់របស់ Huawei Mate 8 បែងចែកជាពីរគឺ 4 គ្រាប់ជាប្រភេទ Cortex-A72 មានទំហំ 2.4 GHz និង 4 គ្រាប់ទៀតជាប្រភេទ Cortex-A53 មានទំហំ 2.0 GHz ដែលខ្លាំងជាង Samsung Exynos 7420 និង Qualcomm Snapdragon 810។
GPU របស់ Huawei Mate 8 គឺអស្ចារ្យជាងត្រកូល Mate ស៊េរីមុន​ បំពាក់ដោយ ARM Mali-T880 ភ្ជាប់ជាមួយ ani7 coprocessor និង​ ឈីបសំឡេងលក្ខណៈឯករាជ្យចំនួន 4 ប្រភេទ Tensilica Hi-Fi។ អង្គចងចាំរបស់ Huawei Mate 8 មាន 2 ប្រភេទគឺ RAM 4GB  ជាមួយ ROM 64GB និង RAM 3GB ជាមួយ ROM 32GB។
តម្លៃរបស់ Huawei Mate 8 ដែលជាកំពូលស្មាតហ្វូន Huawei លំដាប់ Hi-End មួយនេះ ត្រូវបាន​គេទម្លាយថា មានតម្លៃប្រហែល $520 សម្រាប់ RAM ទំហំ​ 3GB និង $610 សម្រាប់ RAM 4GB។ ស្មាតហ្វូនម៉ូដែលនេះត្រូវបានគេរំពឹងថានឹងចេញលក់នៅក្នុងខែវិច្ឆិកា ឬខែធ្នូ មុនបំណាច់​ឆ្នាំ 2015៕

·   0

រូបភាព​កំប្លែង​ៗ​ប៉ុន្មាន​សន្លឹក​ បាញ់​ iPad Pro ​​ពី​ទំហំ​ដ៏​ធំ​របស់​វា

ប្រភពមកពីៈ​ http://news.sabay.com.kh

iPad Pro ដែល​ក្រុមហ៊ុន​ Apple ទើប​បាន​ប្រកាស​កាល​ពី​ម្សិលម្ង៉ៃ​ ត្រូវ​បាន​គេ​ដឹង​ថា ​ជា​ Tablet ដែល​មាន​ទំហំ​ ១២,៩ អ៊ីញ ធំ​ជាង​គេ​ក្នុង​ចំណោម​ Tablet​ ដែល​ក្រុមហ៊ុន​បាន​ផលិត​នា​ពេល​កន្លង​មក។ ដោយ​សារ​តែ​ទំហំ​ដ៏​ធំ​​នេះ​ហើយ​ទើប​ត្រូវ​បាន​មហាជន​បញ្ចេញ​ប្រតិកម្ម​ដោយ​បង្កើត​ជា​រូបភាព​បែប​កំប្លែង​ៗ​ជា​ច្រើន​រិះគន់។

2C1EC7A600000578-0-Apple_s_Phil_Schiller_showed_off_the_device_with_a_12_9inch_scre-a-63_1441852568580


ចង់​ដឹង​​ថា​រូបភាព​ទាំង​អស់​នោះ​បាញ់​ iPad Pro ដល់​កម្រិត​ណា​ ទៅ​ទស្សនា​​ដូច​ខាង​ក្រោម ជាមួយ​នឹង​ពាក្យ​អត្ថាធិប្បាយ​មិន​ផ្លូវ​ការ​៖​

2C21535A00000578-0-image-a-58_1441852021307
ចេញ​ភ្លែត​ ទិញ​ភ្លាម​អីចឹង​ iPad Pro!


2C21537A00000578-0-image-a-60_1441852052311
iPad Pro ចេញ​ថ្មី​នេះ​ ធំ​ល្អ​ប្រើ​ណាស់​បង!


2C21538E00000578-0-image-a-56_1441851961109
កាន់​ទៅ​ហៀ​រ​ដៃ​ហ្មង​ iPad Pro នេះ
2C21535600000578-0-image-a-54_1441851890798
អូយ​! បាន​ដៃ​ណា​ចុច​ទេ​នៀក

2C21536200000578-0-image-a-55_1441851935934
សែង​ដោយ​ដៃ​មិន​រួច​ទេ​ មាន​តែ​ដាក់​សន្ទូច​លើក​អីចឹង​ទេ​ ទើប​យក​ទៅ​ផ្ទះ​បាន​

2C21537200000578-0-image-a-53_1441851880661
ថា​ខ្ញុំ​ទៅ​មាឌ​ធំ​ វា​ធំ​ជាង​ខ្ញុំ​ទៀត!

2C21537600000578-0-image-a-52_1441851874058




·   0

ឡាន​ Audi Q7 អាច​​​​ទ្រទ្រង់​​ការ​ប៉ះ​ទង្គិច​បាន​ដល់​កម្រិត​ណា?​​

ប្រភពមកពីៈ​ http://news.sabay.com.kh

វីដេអូ​ខ្លី​មួយ​​មាន​​​​រយៈ​​​ប្រមាណ​៣​នាទី​ បាន​បង្ហាញ​ពី​ការ​តេស្ត​សមត្ថភាព​​​ទ្រទ្រង់​នឹង​ការ​ប៉ះ​ទង្គិច​ច្រើន​ប្រភេទ​ផ្សេង​គ្នា​របស់​រថយន្ត​ Audi Q7 ឆ្នាំ​២០១៥ ។

ចង់​ដឹង​ថា​ Audi Q7 ឆ្នាំ​២០១៥​ មាន​សភាព​រឹង​មាំ​បែប​ណា​ទៅ​ទស្សនា​វីដេអូ​ខាង​ក្រោម៖



វីដេអូ​ខាង​លើ​នេះ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ធ្វើ​តេស្ត​សុវត្ថិភាព​រថយន្ត Euro NCAP ក្នុង​គោល​បំណង​ធ្វើ​តេស្ត​សុវត្ថិភាព​របស់​អ្នក​បើកបរ​នៅ​ពេល​រថយន្ត​រង​ការ​ប៉ះ​ទង្គិច។ លទ្ធ​ផល​​ពី​ការ​ធ្វើ​តេស្ត​បាន​បង្ហាញ​ថា​អ្នក​បើកបរ​មាន​សុវត្ថិភាព​ដល់​ទៅ​ ៩៤​ភាគ​រយ​ឯ​ណោះ​ទោះ​បី​រថយន្ត​រង​ការ​ប៉ះ​ទង្គិច​ខ្លាំង​ក៏​ដោយ។ ក្រៅ​ពី​ការ​ធ្វើ​តេស្ត​​ប៉ះ​ទង្គិច​​នេះ​ហើយ​គេ​ក៏​បាន​ធ្វើ​តេស្ត​នូវ​មុខងារ​សុវត្ថិភាព​មួយ​ចំនួន​របស់​​រថយន្ត​នេះ​ផង​ដែរ។​​​៕

·   0

វីដេអូ​ពាណិជ្ជកម្ម​ថ្មី​របស់​ Samsung ​បាញ់​ Apple ម៉ា​ចាស់​ដៃ

ប្រភពមកពីៈ​ http://news.sabay.com.kh

ក្រុមហ៊ុន​ Samsung ​បាន​ឌឺ​ដង​ចំពោះ​ Apple ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​របស់​ខ្លួន​ទាក់​ទង​ទៅ​នឹង​មុខងារ​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​ដែល​គេ​មិន​ឃើញ​មាន​នៅ​លើ​ iPhone 6s ក៏​ដូច​ជាង​ iPhone 6s Plus នោះ​ទេ។


ចង់​ដឹង​ច្បាស់​ពី​អត្ថន័យ​នៃ​ពាណិជ្ជកម្ម​នោះ​ទៅ​ទស្សនា​វីដេអូ​ខាង​ក្រោម៖



​​តាម​រយៈ​វីដេអូ​ពាណិជ្ជកម្ម​នោះ​គេ​ឃើញ​ថា​មាន​ការ​បង្ហាញ​ពី​វត្តមាន​របស់ iPhone 6 Plus ដោយ​ចង់​បញ្ជាក់​ឲ្យ​ទស្សនិកជន​បាន​ដឹង​ថា​ទូរសព្ទ​នេះ​មិន​​អាច​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​នោះ​ទេ។ ហើយ​ Samsung ក៏​ចង់​រំលឹក​ផង​ដែរ​ថា​ទាំង​ Galaxy Note 5 និង​ Galaxy S6 Edge+ គឺ​សុទ្ធ​តែ​មាន​នូវ​មុខងារ​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​នេះ​មក​ជា​មួយ​ស្រាប់​តែ​ម្ដង៕

·   0

កម្ពុជាស្ថិតក្នុងក្រសែភ្នែកអន្តរជាតិ ព្រោះក្រុមហ៊ុន Huawei ជ្រើសរើសរូប ប្រាសាទអង្គរវត្ត ដើម្បីផ្សព្វផ្សាយ និងធ្វើជា Wallpaper ផលិតផលថ្មី Huawei X2

from:https://www.khmerload.com
ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនព័ត៌មានវិទ្យា និងបច្ចេកវិទ្យា​ ទូរគមនាគមន៍ (ICT) ដ៏​​ឈាន មុខគេរបស់ពិភពលោក បានប្រកាស យករូប​ប្រាសាទ​ អង្គរ​វត្ត​ ដែល​ជា​បេតិកភណ្ឌពិភព លោក​ដ៏​ល្បី​ល្បាញ រ​បស់​កម្ពុជា​ ​មក​ផ្សព្វផ្សាយផលិតផលថ្មី Huawei X2 ម៉ូដែលថ្មីដ៏ ទំនើបរបស់ខ្លួន​។


យោងតាមសេចក្តី​ប្រកាសព័ត៌មាន​ពីការិយាល័យ​​កណ្តាល​នៅ​​ទី​ក្រុង Shenzhen ប្រទេសចិន បាន​លើក​ឡើង​​អំពី​កិត្យានុភាព​​ដ៏​ ល្បី​រន្ទឺទូទាំង​ ពិភព​លោក​ របស់​ប្រាសាទអង្គរវត្ត ដែលជាមោទនភាព​ ប្រកប​ដោយ​ក្តី​ ស្រឡាញ់​​ដ៏​ជ្រាល​ជ្រៅ ​របស់​ ប្រជាជនកម្ពុជា និងជាវិមាន​ សាសនា​ដ៏ធំ​បំផុត​ នៅ​ក្នុង​ពិភពលោក។ មិនតែប៉ុណ្ណោះ នៅក្នុងឆ្នាំ 2015 នេះ ប្រាសាទអង្គវត្ត ត្រូវបាន​គេហទំព័រ​ ទេសចរណ៍ដ៏ ល្បីមួយ ​tripadvisor.com កំណត់ឲ្យ​ ជាប់​ចំណាត់​ថ្នាក់​លេខ​1 ជាគោលដៅ ទេសចរណ៍ ប្រវត្តិសាស្រ្ត (#1 Travelers’ Choice Landmark) ល្អផ្ដាច់​គេ​ ក្នុង​ពិភពលោក។
លោក អែម យុទ្ធូ នាយកគ្រប់​គ្រង​ជាន់ខ្ពស់ផ្នែកទីផ្សារ បានមាន​ ប្រសាសន៍​ថា៖  «សម្រាប់ស្លាក​ សញ្ញា​លំដាប់​ពិភព​លោក​ ដូចជា Huawei ដែល​ បាន​ជ្រើស​រើស​ យក​​ប្រាសាទ អង្គរវត្តជា រូបភាពលម្អ ដើម្បី​​​ជា​ការ​​ ទាក់​ទាញ​ចំណាប់​អារម្មណ៍ ​លើ​ផលិតផល​ របស់ពួកគេ គឺជាកិត្តិយស ដ៏ធំធេង​មួយ ​សម្រាប់ ប្រជាជនកម្ពុជា ទាំង​មូល។» លោក​​បាន​ បន្ត​ទៀត​ថា៖ «ទំហំអេក្រង់​ ដ៏​ធំ​រហូត​ដល់​ 7 អ៊ីញ របស់ Huawei X2 នឹង​រំលេច​​ភាព ស្រស់ស្អាត និងភាពអស្ចារ្យនៃ ប្រាសាទ អង្គរវត្ត ហើយពិតជាជួយ​ជំរុញ​ ឲ្យ​អ្នកប្រើប្រាស់ Huawei X2 ជុំវិញពិភពលោក មក​ទស្សនាខេត្តសៀមរាបដែល នឹង​ចូលរួម​បង្កើន ប្រជាប្រិយភាព ដ៏​អស្ចារ្យ​របស់ ប្រាសាទ​​អង្គរវត្ត ឲ្យ​ក្លាយ​ ជាគោលដៅ​ទេសចរណ៍​ចម្បង​ មួយ​​បន្ថែម​ទៀត​»។

Huawei X2 គឺ​ជាបន្សំរវាងស្មាតហ្វូន និងថេប​ប្លេត​ដែល​ក្រុម​អ្នក​ជំនាញ​ បច្ចេកទេស ហៅថា ហ្វាប្លេត (phablet) ជាឧបករណ៍​ ដែល​ផ្ទុក​ ទៅ​​ដោយ​លក្ខណៈ​ ពិសេស​​​ដ៏​អស្ចារ្យ និងបំពាក់មក ជាមួយអេក្រង់ ទំហំចន្លោះពី 5 និង 6 អ៊ីញ​។ ហ្វាប្លេត ម៉ូដែល​ Huawei X2 ផ្តល់នូវ​គុណ​ភាព​ និង​មុខងារ​របស់​ ស្មាតហ្វូន​ដែល​ពោរ​ ពេញ​ដោយ​ ថាមពល​ខ្ពស់​ និង​បទពិសោធន៍​ អេក្រង់ធំ​របស់ ថេបប្លេត​។ ប៉ុន្ដែ Huawei X2 មានលក្ខណៈពិសេស​ លើ​ពីឧបករណ៍​ តែ​មួយ ​ព្រោះវាមាន​ អេក្រង់ទំហំ​ 7 ​អ៊ីញ ​ដ៏​ធំ​ទូលាយ​ ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ ដែលអាច​ បំពេញ​ចិត្ត​អតិថិជន ឲ្យ​រំភើប​រីករាយ​នឹង​​ភាពស្រស់ស្អាត របស់​រូបភាព នីមួយៗ​ដូចជា ប្រាសាទអង្គរវត្ត ឬវីដេអូ និងខ្សែ​ភាពយន្ត​ ជា​ដើម​។ លើសពីនេះទៅទៀត Huawei X2 មាន​រូប​រាង ស្តើងបំផុត​ កម្រាស់​ត្រឹម​តែ​ 7.18mm ហើយ​អាច​ភ្ជាប់ អ៊ីនធើណេត បាន​យ៉ាង​ឆាប់​រហ័ស​ ជាមួយនឹង ប្រព័ន្ធ 4G និង Wi-Fi ។
Huawei X2  បំពាក់ដោយអង្គ​ប្រតិបត្តិការ​ប្រភេទ​ 64-bit octa-core ទំហំ 2GHz និង​ស៊ីភីយូ Kirin 930 របស់​​ ក្រុម​ហ៊ុន​ Huawei ដោយ​ផ្ទាល់​ ជាមួយនិង​ជីភីយូ(GPU)​ ប្រភេទ​​ Mali-T628 ដែល​ច្នៃ​ប្រឌិត​ឡើង ​ដើម្បីជួយ ការងារ​លោក​អ្នកជា​ច្រើន ប្រកប​ដោយ​ភាព ងាយស្រួល ដូចជា​ ការហៅ​ទូរស័ព្ទ​ ចេញ​ជា​វីដេអូ មាន​ដំណើរ​ការ​​​ ស្រួល​​ មាន​​កម្មវិធី និង​ហ្គេម​កម្សាន្ត​ ច្រើន ព្រម​ទាំង​ដំណើរការ បានយ៉ាង​រលូន។ មិន​តែ​ប៉ុណ្ណោះ​ វាក៏បានផ្ដល់ នូវក្រាហ្វិក​ដែល​មាន​ល្បឿនលឿន​ និងដំណើរការ​ប្រកប ដោយ​ប្រសិទ្ធភាព ដែលធ្វើ​ឲ្យ​​លោក​ អ្នកអាច លេងហ្គេម​ ដែលមានកម្រិត​ក្រាហ្វិក​ខ្ពស់បាន យ៉ាងរីករាយ​​។
Huawei X2 នឹង​មានចេញ​លក់​ពីរប្រភេទ​ផ្សេងគ្នានៅក្នុង ប្រទេសកម្ពុជា និងជុំវិញ ពិភពលោក។ ប្រភេទ​ទី​ មួយនឹងមានRAM ទំហំ​ 2GB និងអង្គចងចាំ​​​ ទំហំ​16GB។ ចំណែក​មួយ​ ទៀតមាន ​RAM ទំហំ 3GB និងអង្គចងចាំ​ទំហំ​ 32GB ។ ម៉ូដែលទាំងពីរនេះនឹងភ្ជាប់​ មក​ជាមួយ​ កាមេរ៉ាប្រភេទ​ SLR ដោយកាមេរ៉ា​ ខាងក្រោយ មាន​ទំហំ 13MP និងកាមេរ៉ាមុខ​សម្រាប់​ ការ​ថត "Selfie"  ទំហំ 5MP ។ ដោយមាន microSD ទំហំ 128GB និងថាមពលថ្ម 5000mAh ដែលអាច​ឲ្យ​លោក​អ្នកស្តាប់​ ចម្រៀង​បាន​ 60 ម៉ោង ទស្សនាវីដេអូ​បាន​​ 12 ម៉ោង និងលេង​​ អ៊ីនធើណេត ​បាន​រហូត​ដល់​ 15 ម៉ោង។ ជា​ពិសេសហ្វាប្លេត​នេះ ​​ដំឡើង ដោយ​ប្រព័ន្ធ ប្រតិបត្តិការ Android 5.0 OS ។
សូម​បញ្ជាក់ថា Huawei X2 ដែលលម្អ​ដោយ​ Wallpaper នៃ​ប្រាសាទ​អង្គរវត្ត មានលក់​ នៅចុងសប្ដាហ៍នេះ​។ អ្វីដែលពិសេសនោះគឺ រាល់ការទិញ Huawei X2 និង ទូរស័ព្ទ Huawei ប្រភេទ 4G LTE គ្រប់ប្រភេទ អតិថិជន​ នឹង​ទទួលបាន កញ្ចប់ ប្រូម៉ូសិន​ ពិសេស Free ស៊ីម Smart និងទឹកប្រាក់ក្នុងប្រព័ន្ធ 120 USD ក្រៅប្រព័ន្ធ 5 USD  និង​ប្រើ​ប្រាស់អ៊ីនធើណេតពេញ មួយឆ្នាំ ឬស្មើនឹង 48,000 MB (4,000 MB ក្នុង 1 ខែ សម្រាប់រយៈពេល 12 ខែ)។
ព័ត៌មានបន្ថែមទាក់ទងនឹងផលិត ប្រូម៉ូសិន និងកម្មវិធីពិសេសៗរបស់ ក្រុមហ៊ុន Huawei  សូមចូលទៅកាន់ www.facebook.com/HuaweiDeviceCambodia ។


·   0