ក្មេងស្រីទើបនឹង កើត បែរជា មានផ្ទៃពោះ កូនភ្លោះ ! គ្រូពេទ្យ បញ្ឈរភ្នែក

·   0

ប្រភពមកពីhttp://www.khmerload.com

ហុងកុង៖ ក្រុមគ្រូពេទ្យ នៅក្នុងហុងកុង បានភ្ញាក់ផ្អើល ជាខ្លាំង ក្រោយពី ប្រទះឃើញ ទារិកាម្នាក់ ដែលទើបតែ កើត មិនបាន ប៉ុន្មានផង បែរជា មានផ្ទៃពោះ កូនភ្លោះទៅវិញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ទារិកា (ដែលមិនបញ្ចេញឈ្មោះ) បានចាប់កំណើត នៅទីក្រុង Kowloon បានធ្វើការវះកាត់ ក្នុងអាយុ ៣ សប្ដាហ៍ ដើម្បីយក កូនភ្លោះ ពីក្នុងពោះ នាងចេញ។ គួរបញ្ជាក់ថា ស៊ុតនៅ ក្នុងពោះនាង មានអាយុ កាល ១០សប្ដាហ៍ ដែលមានដុះដៃ, ជើង , ឆ្អឹងខ្នង ,ឆ្អឹងជំនីរ និង ពោះវៀនតូច រួចទៅហើយ និង ទារកភ្លោះនោះ មួយមាន ទំងន់ ១៤.២ក្រាម និងម្នាក់ទៀត មានទំងន់ ៩.៣ក្រាម។
យ៉ាងណាមិញ ការវះកាត់នេះ គឺទទួលបាន ជោគជ័យ និង ទារិកាខាងលើបាន ជាសះស្បើយ ហើយ ចេញពីមន្ទីរពេទ្យ Queen Elizabeth ក្រោយពីវះកាត់ បាន ៨ថ្ងៃ។ តាមរយៈអ្នកជំនាញ ផ្នែកសំរាលកូន និង ពេទ្យខាងរោគស្ដ្រី បានជឿជាក់ថា នេះជា ករណីលើកដំបូង ដែលកើតមាន ឡើង នៅក្នុង ហុងកុង ខណៈដែល សាស្ដ្រាចារ្យ មកពី សាកលវិទ្យាល័យ ចិន នៃហុងកុង បានមាន ប្រសាសន៍ថា វាសឹងតែ រឿង ដែលមិនអាច ទៅរួចទៅហើយ ដែលទារិកានេះ ពរពោះកូនភ្លោះ ដោយខ្លួនឯង ដែលកូនភ្លោះនេះ ជា របស់ម្ដាយឪពុកនាង តែពួកវា បែរជា ចាប់កំណើត ខុសកន្លែង៕

រូបភាពស៊ុតកូនភ្លោះ ពេលធ្វើអេកូ 
ប្រភពពី បរទេស

Subscribe to this Blog via Email :