ប្រភពមកពី៖http://www.khmerload.com
កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ អ្នកដែលចូលចិត្ត លេងអ៊ិនធើណេត និងប្រើប្រាស់ បណ្តាញសង្គម នៅក្នុងប្រទេស កូរ៉េខាងត្បូង ជាច្រើន បាននាំគ្នា ភ្ញាក់ផ្អើល បន្ទាប់ពីពួកគេ ប្រទះឃើញ រូបរាងម្យ៉ាង ដូចជាមុខខ្មោច នៅក្នុងរូបថត ប៉ុន្មានសន្លឹក របស់ក្រុមចម្រៀង ដ៏ល្បីគឺ TEEN TOP។
ទិដ្ឋភាពដ៏ ចម្លែកមួយនេះ គឺលេចឡើង នៅក្នុងរូបថត របស់សមាជិកនៃ ក្រុមចម្រៀង TEEN TOP ដែលបានថត ខណៈពេលដែល ពួកគេទៅផ្តល់ កម្លាំងចិត្តឲ្យ Niel ជាសមាជិក ម្នាក់ក្នុងក្រុម នេះផងដែរនោះ ដែលរូបគេ ត្រូវឡើងបង្ហាញ ខ្លួននិង វីដេអូចម្រៀង ថ្មីរបស់ខ្លួន នៅក្នុងកម្មវិធី Naver’s Star Cast កាលពីថ្ងៃ ទី១១ ខែកុម្ភៈនេះ។
ក្រោយមកទៀត នៅពេលដែល ក្រុមអ្នកគាំទ្រ ក្រុមចម្រៀង TEEN TOP បានមើល រូបថតរបស់ សមាជិកក្រុមនេះ ហើយពួកគេ បានប្រទះឃើញ អ្វីម្យ៉ាងដែល លេចឡើងនៅ កញ្ចក់ខាងក្រោយ នៃគ្រប់រូបភាព របស់សមាជិក ទាំងអស់ ដែលមានទិដ្ឋភាព ដូចជាមុខខ្មោច ស្រីម្នាក់អញ្ចឹង។ បន្ទាប់ពីឃើញ រូបថតដើម ដែលមិនមាន ការកែប្រែ ទាំងនេះហើយ អ្នកគាំទ្រមួយចំនួន បានលើកឡើងថា “ក្នុងរូបនោះ ពិតជាមានខ្មោច ប្រាកដមែន” រីឯអ្នកខ្លះទៀត ក៏បាននិយាយថា “ខ្មោចនៅក្នុង រូបថតនោះ គឺបាន កម្រើក ទៀតផង”។
យ៉ាងណាមិញ ចំពោះករណីនេះ ផលិតកម្ម T.O.P Media មិនបានចេញ ការបញ្ជាក់ឲ្យ ច្បាស់ណាមួយ នៅឡើយទេ ដោយពួកគេ គ្រាន់តែថា វាអាចជា ការចៃដន្យប៉ុណ្ណោះ ព្រោះថានៅ ជាប់បង្អួចនោះ គឺជាបន្ទប់ ពោរពេញទៅ ដោយសម្លៀកបំពាក់ ហើយរូបខ្មោចនេះ អាចចាំងចេញ ពីសម្លៀក បំពាក់ ក្នុងបន្ទប់នោះ ប៉ុណ្ណោះ តែយ៉ាងណា ក៏នឹងមាន ការស៊ើបបន្ថែម ទៀតផងដែរ។ ទោះយ៉ាងណាក៏ដោយ ទិដ្ឋភាពបែបនេះ បែរជាធ្វើ ឲ្យអ្នកគាំទ្រ របស់ក្រុមចម្រៀង TEEN TOP មានភាពរីករាយ ជាខ្លាំងទៅវិញ ព្រោះថាក្នុង ប្រទេសនេះ មានជំនឿថា បើសិនជា មានអាល់ប៊ុម ចម្រៀងណា ត្រូវបានខ្មោច បង្ហាញខ្លួន ឲ្យឃើញនោះ អាល់ប៊ុម ចម្រៀងមួយនោះ នឹងល្បីយ៉ាងខ្លាំង ក្នុងរយៈពេល ដ៏វែងទៀតផង៕
ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?